ទស្សនិកជន ធ្លាប់ឃើញតារាចំរៀងស្រី ស្អាតៗជាច្រើនរបស់កូរ៉េ ហើយតែងតែលាន់មាត់សរសើរថា ពួកនាងពិតជាស្អាតមែន ។ ហើយទស្សនិកជន ក៏ធ្លាប់ដឹងដែរថា ខាងវិស័យសិល្បៈរបស់កូរ៉េ ចូលចិត្តអោយប្រុសៗ តែងខ្លួនបន្លំធ្វើជាស្រីណាស់ ដែលទស្សនិកជន មើលសឹងតែមិនដឹង ។
ថ្មីៗនេះក្រុមចំរៀង VIXX គឺជាក្រុមចំរៀងបុរសថ្មីមួយ ដែលមានសមាជិក ៦ រូប បានបន្លំភ្នែកទស្សនិកជន បានជាច្រើនដែល មិនបានចាប់អារម្មណ៍ពួកគេ ។ ពួកគេបានតែងខ្លួនធ្វើជានារីយ៉ាងស្អាតគួរអោយស្រឡាញ់ ។ ទស្សនិកជន គ្រាន់តែបានឃើញរូបភាពនេះភ្លាម ពួកគេស្មានតែក្រុមចំរៀងនារីមកពីណាទៀតហើយ តាមពិតគឺក្រុមបុរស VIXX សោះ ។
គួរបញ្ជាក់ផងដែរថា ពួកគេនឹងសំដែងតួជាក្រុមចំរៀង Wonder Girl ជាមួយនិងបទ So Hot រួមជាមួយនិងការតែងខ្លួនជាស្រីនេះ នៅថ្ងៃទី ២០ កញ្ញា ក្នុងកម្មវិធី Star Faceoff ខាងមុខនេះ ៕