ក្មេងៗច្រើនណាស់ដែលធ្លាប់ត្រូវបានឈីចាប់ដោយសារតែក្រុមគ្រួសារដែលប្រើប្រាស់អំពើហិង្សាសូម្បីតែមេក្រុម Super Junior Leeteuk ក៏ត្រូវបង្ហូរទឹកភ្នែកដែរនៅពេលដែលគេនិយាយដល់អំពើហិង្សាក្នុងគ្រួសារនៅក្នុងកម្មវិធី Good Day របស់ទូរទស្សន៍ MBC។/Leeteuk បានប្រាប់ថា ឪពុកម្ដាយរបស់គេគឺជាមនុស្សដែលតែងតែឈ្លោះប្រកែកគ្នាញឹកញយដងណាស់ ហើយអោយតែមានបញ្ហាច្រើនតែប្រើប្រាស់កូនមកបញ្ចេញកំហឹង ហើយរូបគេផ្ទាល់ត្រូវទ្រាំរស់នៅក្នុងភាពលំបាកដូចនេះតាំងពីនៅអនុវិទ្យាល័យមកម្លះ ហេតុនេះហើយទើបគេអាចទទួលភាពជោកជ័យជាតារាល្បីមកដល់សព្វថ្ងៃនេះ ព្រោះតែការឈឺចាប់ទាំងឡាយកាលពីមុនមក។/ដោយសារតែកាឈឺចាប់បែបនេះហើយ ទើបបណ្ដាលអោយ Leeteuk គេមានទឹកចិត្តក្នុងការព្យាយាមដល់ក្លាយជាតារាមួយដែលមានប្រិយមិត្តគាំទ្រច្រើន ហើយការនិយាយរឿងអតីតដើម្បីចែករម្លែកនេះបានក្លាយជាកម្មវិធីមួយដែលមានប្រិយមិត្តគាំទ្រជាច្រើនទាំងសំបុត្រចូលកម្មវិធីនិងតាមអ្នកប្រើប្រាស់ Internet៕

/

ដោយ៖ ម៉ូកាប្រភពពី៖ K14