បុរសគ្រប់រូបគិតថា Megan Fox គឺជាតារាម្នាក់ដែលមាន មុខមាត់ រូបរាង គួរអោយចង់សិចជាងតួរណាៗទាំងអស់នៅក្នុងផលិតកម្មខ្សែភាពយន្ត។ ប៉ុន្តែសម្រាប់នាងផ្ទាល់ នាងគិតថានាងមិនទាន់ត្រូវចិត្តនោះទេ។/

Megan Fox កាលពីមិនទាន់វះកាត់កែសម្ផស្សឆ្នាំ ២០០៣

Megan Fox ធ្លាប់ចាក់ Botox ធ្លាប់វះកាត់ត្របកភ្នែក ធ្លាប់បូមថ្ពាល់ ធ្លាប់បាញ់ Laser សម្លាប់អាចម៍រុយទួទាំងដងខ្លួន ធ្លាប់វះកាត់ច្រមុះ សាក់បបូរមាត់ សាក់ចិញ្ចើម និងធ្លាប់វះកាត់កែសម្ផស្សរាប់មិនអស់ទៀតទើបនាំអោយនាងក្លាយជាតារាសិចស៊ីជាងគេប៉ុន្តែនាងបានប្រាប់ថា នាងមិនសូវជាសប្បាយចិត្តនឹងរូបរាងរបស់នាងនោះទេ សូម្បីតែក្នុងរូបថតក៏មិនចង់មើលដែរ!/

Megan Fox ក្រោយពេលវះកាត់ច្រើនដងក្នុងឆ្នាំ ២០១២ តែនាងនៅតែថាមិនស្អាត

ហើយបញ្ហានេះការពិតទៅនាងរអ៊ូរទាំមកច្រើនណាស់មកហើយប៉ុន្តែក្រោយពេលដែលបានដឹងថាលោក Michael Bay បានដកនាងចេញពីខ្សែភាពយន្តរឿង Transformers 3 កាលពីឆ្នាំទៅមិញបានធ្វើអោយនាងកាន់តែអន់ចិត្តនឹងសម្រស់របស់នាងថែមទៀត នាងប្រាប់ថា ការបាត់ខ្លួននាងចេញពីរឿង Transformers គឺជាបញ្ហាមួយធំសម្រាប់នាង ហើយហេតុផលតែមួយនោះគឺមានតែមកពីសម្រស់របស់នាងនេះឯង និយាយរួមទៅនាងដូចជាទុកសម្រស់ខ្លួនឯងដូចជាស្រត្រូវទៅហើយ។លោកគ្រូពេទ្យវះកាត់កែសម្ផស្ស Robert Guida បានប្រាប់ថាការពិតទៅ Megan នាងបានប្រើលុយអស់ជាង ៦០០០០$ ដើម្បីវះកាត់កែសម្ផស្សក្នុងបុន្មានឆ្នាំកន្លងមកនេះប៉ុន្តែអ្វីដែលនាងទទួលបានគឺគ្រាន់តែធ្វើអោយនាងមើលទៅចាស់ជាងមុនប៉ុណ្ណោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ skinnyvscurvy