Christy Chung ( 钟丽缇)​បានចូលរួមសំដែងខ្សែភាពយន្ដប្រភេទក្ដៅសាច់តែម្ដងគត់ គឺរឿង Jan Dara ប៉ុន្ដែអ្វីដែលនាងបានសំដែងគឺគ្រប់គ្រាន់សម្រាប់ការចងចាំរបស់បុរសក្នុងលោក។

width=362

Christy Chung  កើតនៅថ្ងៃទី ១៩កញ្ញា ឆ្នាំ ១៩៧០ នៅតំបន់ Montreal, Canada។ នាងជា តារាសំដែងដ៏ល្បីល្បាញរបស់ហុងកុង។ ឪពុករបស់នាងជាជនជាតិវៀតណាម ដើមកំណើត ចិន ចំណែកម្ដាយជាជនជាតិវៀតណាម។

កាលពីឆ្នាំ ១៩៩២ Christy Chung  បានចូលរួមប្រឡង និងដណ្ដើមបានតំណែងបវរកញ្ញា Miss Chinese Montréal ប្រចាំឆ្នាំ ក្នុងតំបន់ Montreal, Canada។

width=360

ឆ្នាំ ១៩៩៣ Christy Chung  ក៏បានចូលរួមក្នុងការប្រកួត Miss Chinese International ដែល រៀបចំដោយ ទូរទស្សន៍ TVB ហើយនាងក៏ដណ្ដើមបានមកុដ បវរកញ្ញារបស់កម្មវិធីនេះ។

width=435

មិនដូចទៅនឹងតារាសំដែងរបស់ខ្សែភាពយន្ដ “ក្ដៅសាច់” ដទៃ Christy Chung  ( 钟丽缇) បានចូលរួមសំដែងខ្សែភាពយន្ដប្រភេទនេះ តែម្ដងគត់ គឺរឿង Jan Dara ប៉ុន្ដែអ្វីដែលនាងបាន សំដែងគឺគ្រប់គ្រាន់សម្រាប់ការចងចាំរបស់បុរសទាំងឡាយ។ បច្ចុប្បន្ន Christy Chung  បានលែងលះប្ដី និងមានកូនស្រី ៣នាក់ក្នុងបន្ទុក៕

ដោយ ៖ សូរីយ៉ាប្រភព ៖ NS