ប្រទាលកន្ទុយក្រពើ ត្រូវបានគេជឿថា ជាឱសថអាថ៌កំបាំងមួយសម្រាប់ថែសម្រស់របស់មហាក្សត្រី Cleopatra នៃប្រទេសអេហ្ស៊ីបបុរាណ។ មកដល់យុគសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្របានរកឃើញសារជាតិដែលមានប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ ប្រទាលកន្ទុយក្រពើ ដែលមានប្រសិទ្ធិភាពក្នុងការថែរក្សាសម្រស់ និងសុខភាព។ ប្រទាលកន្ទុយក្រពើ អាចប្រើដូចជាអាហារ ភេសជ្ជៈ ឬជាក្រែមសម្រាប់បំប៉នស្បែក ៖ជួយព្យាបាលការហើមភ្នែក

ប្រទាលកន្ទុយក្រពើ គឺជាជម្រើសដ៏ប្រសើរសម្រាប់ការខាត់ស្បែក ទន្ទឹមនិងនេះ សារជាតិនានានៅក្នុងប្រទាលកន្ទុយក្រពើ ក៏ជួយថែបំប៉នស្បែករបស់អ្នក ពិសេសស្បែកត្រង់រង្វង់ភ្នែក។ នៅពេលភ្នែករបស់អ្នក មានភាពហត់នឿយ អស់កម្លាំង ចូរប្រើសំឡី ជ្រលក់ទឹកប្រទាលកន្ទុយក្រពើ ហើយលាបមកលើរង្វង់ភ្នែក វានឹងជួយបំបាត់សភាពហើមភ្នែក ភ្នែកជ្រៅ ដោយសារខ្វះដំណេក។ថែបំប៉នស្បែក

សារជាតិកំចាត់មេរោគនៅក្នុងប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិភាពក្នុងការព្យាបាលមុនខ្សាច់ eczema និងប្រតិកម្មស្បែក។ ចូរលាបទឹក ប្រទាលកន្ទុយក្រពើ ទៅលើស្បែកដែលមានបញ្ហាប្រតិកម្ម ចំនួនពី ២ ទៅ បីដង ក្នុងមួយថ្ងៃ រហូតដល់វាបាត់ទាំងស្រុង។ ក្រៅពីនេះ ប្រទាលកន្ទុយក្រពើ ក៏មានប្រយោជន៍ក្នុងការព្យាបាលស្បែកជាំដោយសារថ្ងៃផងដែរ។ លាបជែលប្រទាលកន្ទុយក្រពើ វានឹងជួយការពារស្បែក ព្រមទាំងជួយបំប៉នសំណើមដល់ស្បែក។ កាត់បន្ថយស្នាមជ្រួញរបស់ស្បែក
ប្រទាលកន្ទុយក្រពើ មានផ្ទុកសារជាតិជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក និងបំប៉នសំណើម ដូចទៅនឹងវីតាមីន C, E ដែលមានប្រសិទ្ធិភាពជួយរក្សាស្បែកឱ្យនៅតឹង និងស.ខ្ចីដូច្នេះ ស្នាមជ្រីវជ្រួញនៅលើស្បែករបស់អ្នកនឹងត្រូវបានកាត់បន្ថយ ។ល្អសម្រាប់សុខភាព

ប្រទាលកន្ទុយក្រពើ ក៏អាចត្រូវបានគេយកមកធ្វើជាអាហារ ឬភេសជ្ជៈ ដែលមានផ្ទុកវីតាមីន A, B1, B2, B5, B12, C, E, អាស៊ីត folic, niacin និងអាស៊ី amine ។ អ្នកអាចយកប្រទាលកន្ទុយក្រពើមកធ្វើជាបង្អែម ឬកិនជាទឹកក្រឡុក ឬមួយកៀបយកទឹកមកញ៉ាំក៏បាន។ អាហារ និងភេសជ្ជៈធ្វើអំពី ប្រទាលកន្ទុយក្រពើ នឹងជួយបង្កើនកម្លាំងដល់ប្រព័ន្ធការពាររាងកាយ ប្រឆាំងទៅនឹងភាពតានតឹងក្នុងជីវិត។
ដោយ ៖ តារាប្រភព ៖ Dep