ការចេញទៅសម្ដែងរបស់កញ្ញា កុល ដាវី និង ឆៃ លីដាឡែន នៅប្រទេសកាណាដានោះ កុល ដាវីដូចជាវ៉ាដាច់ ឆៃ លីដាឡែន តែម្ដងដោយតាមប្រភពព័ត៌មានពីគេហទំព័រ Postkhmer ដែលគេបានទទួលសារអេឡិចត្រូនិក ពីលោក ឃុន ដេវីដ ម្ចាស់ស្ប៉នស័រ ការសម្ដែង បានឲ្យដឹងថាមានបុរសអាណិកជនខ្មែររស់នៅប្រទេសកាណាដា កំពុងតែអន្ទះសារង់ចាំទទួលដំណើរទៅដល់របស់តារាសម្តែងសិចស៊ី កញ្ញា កុល ដាវី ហើយថែមទាំងត្រៀមធ្វើពិធីខួបកំណើតឲ្យនាង ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំ សកល ២០១២-២០១៣ និងសូមនាងក្រេបរសជាតិស្រាក្រហមជាមួយគ្នា នៅក្នុងទីក្រុងម៉ុងរេអាល់ទៀតផង។
ហើយបន្ថែមលើនេះលោក ដេវីដ ក៏បានប្រាប់ផងដែរថា មានមានបុរសខ្មែរអាមេរិកម្នាក់ឡើងយន្តហោះស្កាត់ទៅជួប កុល ដាវី ដល់កាណាដាផងដែរ។ ជុំវិញបញ្ហានេះ កុល ដាវី ក៏បានប្រាប់ផងដែរថាលោក ដេវីដ បានទូរសព្ទមកប្រាប់នាងអោយបានដឹងរឿងនេះផងដែរ។
តែយ៉ាងណានាង គ្រាន់តែបានប្រាប់ថា ខ្ញុំដឹងត្រឹមតែថា មានបងប្អូនខ្មែរនៅកាណាដា កំពុងរង់ចាំដំណើរទៅដល់របស់ពួកខ្ញុំ ហើយបងប្អូនខ្មែរយើងនៅទីនោះទាំងចាស់ទាំងក្មេង ក៏កំពុងត្រៀមស្វាគមន៍ការចេញសម្តែងរបស់ខ្ញុំ និងកញ្ញា ឆៃលី ដាឡែនផងដែរ។ មួយទៀតអ្វីដែលខ្ញុំដឹងនោះ គឺបងប្អូននៅទីនោះ ពិតជាត្រៀមធ្វើកម្មវិធីសប្បាយៗជាមួយពួកខ្ញុំក្នុងថ្ងៃបុណ្យ ឆ្លងឆ្នាំនោះជុំពួកខ្ញុំមែនចំណែកថាមានបុរសត្រៀមចាំធ្វើខួបកំណើតឲ្យខ្ញុំ និងសុំក្រេបរសជាតិស្រាក្រហមជាមួយខ្ញុំនោះ ខ្ញុំមិនបានដឹងទេ។
នាង កុល ដាវី អះអាងថា៖ ដំណើរទៅសម្តែងនៅប្រទេសកាណាដានេះ មិនត្រឹមតែបងប្អូនខ្មែរនៅកាណាដាទេ ដែលចង់ជួបមុខខ្ញុំផ្ទាល់ ក្នុងនោះនៅមានបុរសខ្មែរម្នាក់ទៀត រស់នៅប្រទេសអាមេរិក ក៏ចង់ជួបមុខខ្ញុំផ្ទាល់ណាស់ដែរ ហើយបុរសម្នាក់នោះ ថែមទាំងឡើងយន្តហោះទៅជួបខ្ញុំនៅទីនោះ(ទៀតផង៕
ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ Postkhmer