ដែនកោះ គឺជាកោះធម្មជាតិ ដ៏ស្រស់ស្អាតមួយ សម្បូរដោយទេសភាពដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាខេត្តមួយ ដែលមានកោះប្រមាណ៣៤កន្លែង។
កោះទាំងនេះ រាប់បញ្ជូលទាំងកោះកុង ដែលធំជាងគេ និង កោះរុងសន្លឹមដែល ស្ថិតនៅភាគខាងលិច។ កោះដែលស្ថិតនៅក្នុងឧទ្យានជាតិរាម គឺកោះថ្មី និង កោះសេះ និង កោះតូចៗជាច្រើនទៀត ដែលត្រូបានរកឃើញនៅក្បែរឆ្នេរ និង នៅឆ្ងាយពីឆ្នេរដោយលាតសន្ធឹងយ៉ាងវែងរហូតដល់ចុងខាងជើង នៃឆកសមុទ្រកំពង់សោម។
កោះភាគច្រើន មានឆ្នេរតូចៗ ហើយកោះមួយចំនួនទៀត អាចមុជទឹក និង ហែលទឹកលេងកំសាន្ត គយគន់ទេសភាព នៅក្រោមបាតទឹក និង នៅជុំវិញកោះ។ កោះទាំងនេះមាន កោះខ្ទះ កោះច្រឡុះ និង កោះតាគាវ។ ជាពិសេស កោះតាង កោះព្រីង និង កោះប៉ូឡូវ៉ៃ មានបរិស្ថាននិង ទិដ្ឋភាពដ៏ល្អៗ ប្លែកភ្នែក និង ជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុតសំរាប់ភ្ញៀវទេសចរជាតិ និង បរទេស មកកំសាន្ត៕
សូមទស្សនា រូបភាព ខាងក្រោម!!!



ដោយ៖ វណ្ណៈប្រភព៖ tourismcambodia