ភ្នំពេញ៖  បន្ទាប់ពីលេចឮព័ត៌មានថា ពិធីការិនីតូចច្រឡឹងប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែមាន ទំនាក់ទំនងស្នេហា ជាមួយនិស្សិតខ្មែររៀននៅសហរដ្ឋអាមេរិក ដែលជាកូនអ្នកមានទ្រព្យ ស្តុកនៅក្នុងរាជធានី ភ្នំ ពេញរួចមក បានធ្វើឲ្យស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ក្តៅស្លឹកត្រចៀកតូងខឹងយ៉ាងខ្លាំងចំពោះដំណឹងនេះ ។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះ ហាក់កំពុងតែសាបរលាបបន្តិចម្តងៗ នៅពេលដែលនាងត្រូវបានគេដឹងថា កំពុងមានភាពល្អែមល្ហែម ជាមួយម្ចាស់ស្នេហ៍ផ្សេង ដែលមិនមែនជានិសិ្សត នៅអាមេរិក រហូតនាំគ្នាចូលក្លឹបរាំលេងកម្សាន្ត បំបាត់ទុក្ខកង្វល់ទៀតផង ។

ខណៈដែលកំពុងតែ មានប្រជាប្រិយភាពខ្លាំង នៅក្នុងពិភពសិល្បៈ អតីតហ្វ្រេសស៊ីហ្គើល ប្រចាំឆ្នាំ២០០៧ ស្រីស្រស់ពិសី ហ៊ិន ច័ន្ទនីរ័ត្ន បានពើបប្រទះនូវរឿងអាស្រូវ មកលើនាងយ៉ាងច្រើន តែចំពោះរឿងរ៉ាវ ដែលថានាង មានទំនាក់ទំនង ស្នេហាទាំងប៉ុន្មាននា ពេលកន្លងទៅត្រូវបានស្រីស្រស់ រូបនេះច្រានចោលទាំងអស់ ដោយនាងបាននិយាយ ប្រាប់សារព័ត៌មានថា គ្មានទំនាក់ទំនង ជាមួយនរណាទេ ពោលមិនដូចការលើកឡើង ពីមុនឡើយ ។

សម្រាប់ការអះអាងថា គ្មានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ របស់ពិធីការិនី សម្ដីផ្អែមស្រទន់ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានមហាជនមួយចំនួន ហាក់មិនសូវមានជំនឿលើ ការអះអាងរបស់នាងទេ ព្រោះមហាជនគិតថា នេះគឺគ្រាន់តែជាលេសមួយ ដើម្បីរក្សាប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈតែប៉ុណ្ណោះ។ ដោយសារកន្លងមក មានតារាមួយ ចំនួនបានអួតប្រាប់គេឯងថា មានទំនាក់ទំនង ស្នេហាជាមួយអ្នកនេះ ជាមួយអ្នកនោះ តែចុងក្រោយទំនាក់ទំនង ស្នេហាទាំងនោះបានប្រេះឆា មិនសមប្រកប ទើបធ្វើឲ្យតារា មួយចំនួនផ្សេងទៀត តែងតែលាក់លៀម មិនឲ្យគេឯងដឹង ព្រោះខ្លាចខ្មាសគេ និងធ្លាប់ប្រជាប្រិយភាព ។

ដូច្នេះមហាជនគិតថា ពិធីការិនីក្នុងកម្មវិធី Cha Cha Cha ហ៊ិន ច័ន្ទនីរ័ត្ន ថាគ្មានទំនាក់ ទំនងស្នេហាជាមួយ បុរសណាម្នាក់នោះ គ្រាន់តែជាការបិទបាំងលាក់លៀម ពីចំណងស្នេហ៍រវាងនាង និងអ្នកពិសេសនោះតែប៉ុណ្ណោះ ព្រោះ ខ្លាចធ្លាក់ប្រជាប្រិយ ក្នុងការងារសិល្បៈ ។ តែទោះជាយ៉ាងណា ថ្មីៗនេះ មានប្រភពមួយបានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន-វៀតណាម នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣គេបានឃើញ ពិធីការិនី សាច់សម៉ដ្ឋរលោងហ៊ិន ច័ន្ទនីរ័ត្ន ជាមួយនារីម្នាក់ រូមទាំងបុរស៤ - ៥ នាក់ទៀតបានចូលរាំ កម្សាន្តក្នុងក្លឹប C2 នៅម្ដុំក្បែរទូរគមនាគមកម្ពុជា ក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា។

ប្រភពដដែលបានបង្ហើប ប្រាប់បន្ថែមទៀតថា ក្នុងចំណោមបុរសដែលទៅរាំលេង កម្សាន្តនៅក្នុងក្លឹបនាពេលរាត្រីនោះ ទំនងជាមានបុរសម្នាក់ ជាអ្នកពិសេសរបស់ស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ព្រោះគេមើលឃើញថា នាងហាក់និយាយ លេងសើចច្រើន និងកៀកកើយស្និទ្ធស្នាល ជាមួយបុរសម្នាក់ក្នុង ចំណោមមនុស្ស ដែលទៅជាមួយនាង។តែទោះជាយ៉ាងណាការស្និទ្ធស្នាល របស់នាងរវាង បុរសម្នាក់នោះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាខ្លាចមហាជនដឹង ជាពិសេសអ្នកដែលបានឃើញ នាងក្នុងកម្មវិធីរាំរែក នារាត្រីនោះ។

ចំពោះរឿងរ៉ាវដ៏ រសើបមួយនេះ LookingTODAY មិនអាចសុំការបកស្រាយបំភ្លឺ តាមទូរស័ព្ទពីសំណាក់ពិធីការិនី តូចច្រឡឹងហ៊ិន ច័ន្ទនីរ័ត្ន បានទេ ។ តែទោះជាយ៉ាងណា Looking TODAY នៅបន្តរង់ចាំស្វាគមន៍ជានិច្ច ដោយក្តីរីករាយចំពោះ ការស្រាយបំភ្លឺពីស្រីស្រស់ ទងវង ហ៊ិន ច័ន្ទនីរ័ត្ន ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យ លើរឿងដ៏រសើបនេះ ៕

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល