ក្នុងសម្លៀកបំពាក់សិចស៊ី និងកាយវិការលូកដៃចូលក្នុងខោ រូបថតរបស់ Jung Yang ត្រូវរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន។

កាលពីថ្ងៃទី ៧ ឧសភា នៅលើប្រពន្ធអ៊ីនធើរណែត គេឃើញមានការបង្ហោះរូបថតដ៏ទាក់ទាញរបស់តារាសំដែងស្រី Jung Yang ។ ក្នុងរូបថតនោះ នាងស្លៀកពាក់សិចស៊ី ព្រមទាំងលូកដៃចូលក្នុងខោ ជាហេតុនាំអោយមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។

ប្រភពព័ត៌មានមួយចំនួនបានអោយដឹងថា រូបថតនេះត្រូវបានក្រុមហ៊ុនកំសាន្ដ Koen Stars ជាធ្វើឡើងក្នុងបំណងដើម្បីលើកស្ទួយភាពល្បីល្បាញរបស់ Jung Yang ។

តារាសំដែង Jung Yang កើតនៅឆ្នាំ ១៩៨១ និងបានចាប់ផ្ដើមអាជីពជាសិល្បៈតាំងពីឆ្នាំ ២០០០ ទោះជាយ៉ាងនេះក្ដីភាពល្បីល្បាញរបស់នាងហាក់ដូចជាបានមិនដូចបំណងនោះទេ។

/

ដូច្នេះ នៅពេលថ្មីៗនេះ ក្រោយពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកំសាន្ដ Koen Star រូបថតសិចស៊ីរបស់ Yung Yang ក៏ចាប់ផ្ដើមបង្ហាញខ្លួននៅលើអ៊ីនធើរណែត៕