ទេទឹកពុះ ជាតំបន់ទេសចរណ៍មួយ ដ៏ប្លែក និង ទាក់ទាញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទេ ឃុំសង្កែសាប ស្រុកឱរ៉ាល់ ខាងលិចទីរួមខេត្តកំពង់ស្ពឺ ចំងាយ ៦០គីឡូម៉ែត្រ។
ទេទឹកពុះ ជាតំបន់មួយ ដែលមានទឹកក្តៅផុសចេញពីដី ដែលមានបន្ទាត់ផ្ចិតប្រវែង ១០០ម៉ែត្រ។ ផ្ទៃទឹកខាងក្រៅ មានទំហំ ៨០ម៉ែត្រការ៉េ ដែលចេញមកពីប្រភព៦ និង មានក្លិនដូចស្ពាន់ធ័រ និង ថ្មកំបោរ និង មានសីតុណ្ហភាពទឺក ៧០អង្សាសេ។
កន្លែងទាំងមូល គ្របដណ្តប់លើផ្ទៃដី ៥ហិកតា ពោរពេញដោយស្មៅខ្ពស់ៗ កក់ និង ថ្មក្រហម។ អ្នកភូមិទីនោះ ភាគច្រើន ជាជនជាតិគួយ ដែលពួកគេ ជឿថាទឹកក្តៅនេះ ស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និង ជំងឺស្បែក ផ្សេងៗ។ ជាពិសេស អ្នកភូមិ ជឿថា លាងមុខ ជាមួយនឹងទឹកក្តៅនេះ នឹងនាំមក នូវសំណាងល្អ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ