តារាចំរៀងក្រុម 2NE1 Park Bom ទើបតែប្រារព្ធធ្វើពិធីខួបកំណើតគំរប់ ២៩ ឆ្នាំរបស់នាងនៅប្រទេសម៉ាលេស៊ី ព្រោះក្រុម 2NE1 ត្រូវទៅសំដែងនៅទីនោះ ។ក្រុមការងាររបស់ 2NE1 បានធ្វើរៀបចំនំខួបកំណើតអោយនាងយ៉ាងពិសេស ដោយមានធ្វើជារូបស្បែកជើងកែងមាសលើនំខួបកំណើតរបស់នាង។ មិនតែប៉ុណោះអ្នកគាំទ្ររបស់នាងក៏បានជូនពរនាងបន្ទាប់ពីបញ្ចប់កម្មវិធីផងដែរ ។/ចំណែកនៅក្នុង Twitter វិញក្រុមហ៊ុន YG Entertainment ក៏បានចូលរួមជូនពរនាងដែរដោយរចនារូបថតមួយសន្លឹកដ៏ស្រស់ស្អាត។ចំណែកអ្នកគាំទ្រនៅក្នុង Twitter វិញគេនាំគ្នាប្រើប្រាស់hashtag #봄IsHere (#BomIsHere)ពាសពេញ Twitter ដើម្បីអបអរសាទរខួបកំណើតរបស់នាង ៕

/នាងមានភាពសប្បាយរីករាយជាខ្លាំងហើយបានថ្លែងអំណរគុណដល់ ក្រុមការងារនឹងអ្នកគាំទ្រទាំងអស់គ្នា នាងពិតជាមិនអាចបំភ្លេចថ្ងៃនេះបានទេក្នុងមួយឆាកជីវិតរបស់នាង៕ 

ដោយ ៖ លីលីប្រភព ៖ allkpop