ក្រុងញ៉ូយ៉ក៖ ក្រុមការងារ សិទ្ធិមនុស្ស Amnesty International និងសមាគមចម្រៀងដើម្បីប្រជាធិបតយ្យ Sing for Democracy បានចេញសារលិខិតរួមគ្នាមួយជូនដល់នាង Rihanna និងតារាចម្រៀងជើងចាស់ Shakira ដើម្បីអោយជួយពាំនាំសកម្មភាពគាំទ្រការគាំពារសិទ្ធិមនុស្សដល់ប្រទេស Azerbajian ដែលអ្នកទាំង ២ នឹងមានមុខសម្ដែងនៅទីនោះ ក្រោយពេលដែលគេឃើញមានសកម្មភាពអវិជ្ជមានដូចជាការចាប់ខ្លួនអ្នកកាសែត និងប្រជាជនព្រោះបញ្ហារសើបខាងនយោបាយ។/នាង Rihanna នឹងមានវត្តមានក្នុងប្រទេសអតីតសមាជិកសហភាពសូវៀតនេះនៅថ្ងៃសៅរ៍នេះ។ចំណែកនាង Shakira វិញនឹងទៅសម្ដែងការប្រគុំតន្រ្តីនៅទៅនោះក្នុងកម្មវិធី FIFA ស្រ្តីក្រោម ១៧ឆ្នាំនាថ្ងៃទី ១៣ និងនៅរដ្ឋធានីមួយឆាកទៀតនៅថ្ងៃទី ១៤៕

ដោយ៖ ម៉ូកាប្រភពពី៖ thenews