តារា Country Music នាង Taylor Swift និងគូស្នេហា Conor Kennedy ហាក់ដូចជាកំពុងមានបញ្ហាជាមួយនឹងគ្នាដែលអ្នកទាំង ២ ហាក់ដូចជាមិននៅក្បែរគ្នាដូចមុននោះទេ នេះបើតាមទស្សនាវត្តី USWeekly បានចុះផ្សាយ។
គេទាំង ២ ហាក់ដូចជាមិនស្និតស្នាលនឹងគ្នាសោះតាំងពីមានរឿងអាស្រូវដែលទស្សនាវត្តីមួយបានចុះដោយមិនពិតថានាង Taylor Swift បានចាប់ខ្លួន Conor ដែលជាមិត្តប្រុសរបស់ខ្លួនបង្ខាំងទុក។ ស្នេហាស្រី ២២ ប្រុស ១៨ នេះបានចាប់ផ្ដើមមកក្នុងពាក់កណ្ដាលឆ្នាំ ២០១២ នេះឯង ហើយមិនដឹងថាតើពួកគេទាំង ២ អាចរក្សាបានយូរប៉ុណ្ណានោះទេ។អ្នកទាំង ២ នេះឃើញនៅល្អូកល្អើនជាមួយគ្នានៅឡើយកាលពីខែកក្កដា កន្លងទៅនេះនៅពេលដែលTaylor បានទៅលេងភូមិគ្រិះរបស់គ្រួសារ Kennedy នៅ Massachusetts៕
ដោយ៖ ម៉ូកាប្រភពពី៖ justjared