ទីក្រុងប៉េកាំង៖ ថ្ងៃ ”ចុងសប្តាហ៍មាស” របស់ប្រទេសចិន គឺជាថ្ងៃដែលប្រទេសចិនបានប្រមូលផលយ៉ាងច្រើនពីទេសចរណ៍ ដោយយោងតាមការគណនារបស់ រដ្ឋបាលជាតិទេសចរណ៍ (NTA)។
![src=http://www.chinadaily.com.cn/china/images/attachement/jpg/site1/20121008/001aa018f80211dc501103.jpg China's]()
គួរបញ្ជាក់ថា ប្រទេសចិន មានតំបន់ទេសចរណ៍ចំនួន ១១៩កន្លែង ហើយទទួលបានចំនូលពីភ្ញៀវទេសចរចំនួន ៣៤.២៥លាននាក់ក្នុងកំឡុងពេលថ្ងៃសំរាកតែ ៨ថ្ងៃប៉ុណ្ណោះ។
កាលពីថ្ងៃអង្គារ មានមនុស្ស ១៨៦ ០០០នាក់បានទៅទស្សនាទីក្រុង Forbidden City ឬក៏ សារមន្ទីររាជវាំង ដែលនៅចំកណ្តាលក្រុង ប៉េកាំង ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាន។ ប៉ុន្តែចំនួនដ៏ច្រើននេះក៏បង្កផលវិបាកនាំឲ្យមានការកកស្ទះដែរ ដោយសារភ្ញៀវទេសចរច្រើនពេក។
រូបភាព៖ អ្នកទេសចរបានទស្សនាទិដ្ឋភាពទីក្រុង Forbidden City នៅទីក្រុងប៉េកាំង។
នៅថ្ងៃព្រហស្បត្តិ៍ មានឡានជាច្រើនពាន់ បានកកស្ទះនៅជួរផ្លូវរំលងភ្នំពីរ នៅភាគខាងកើត ប្រទេសចិន។ នៅសប្តាហ៍ដែលមានការកើនឡើងយ៉ាងគួរឲ្យកត់សំគាល់នេះ រដ្ឋាភិបាលបានដាក់វិធានការផ្អាកការបើកបរយានយន្តមួយរយៈដែលជាហេតុនាំឲ្យកើនឡើងនូវ អ្នកដើរលេងកំសាន្តតាមផ្លូវទៅវិញ។ ការធ្វើបែបនេះនៅតែមានការកកស្ទះដដែល។
យ៉ាងណាមិញ ប្រទេសនេះរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍ ៦០.៩៥លានអ្នកនៅឆ្នាំនេះ ច្រើនជាងឆ្នាំមុន ៩.៤%៕
ដោយ៖ រិនដូ
ប្រភព៖ .chinadaily.