លោកអ្នកជាពិសេសនារីប្រហែលជាបានស្គាល់ Jay Park ហើយថាជាតារាចម្រៀង Kpop ដ៏ល្បីម្នាក់ក៏ដូចជាអតីតសមាជិកក្រុម 2PM ផងដែរ។
បើគិតទៅតាំងពី Jay Park ចាកចេញពីក្រុម 2PM មកនោះគឺយូរណាស់មកហើយដែរ រហូតមកដល់ពេលនេះគឺបានចេញនូវអាល់ប៊ុមចម្រៀងជាច្រើនដែលជាចម្រៀងបែប Hip Hop និង Rap។មកដល់ពេលនេះនរណាៗក៏និយាយដែរថា Jay Park គឺជាតារាម្នាក់ក្នុងចំណោមតារាដែលលេងឬកពាជាងគេនៅក្នុងតារាង Kpop តែកាលពីពេលថ្មីៗនេះផងដែរគេ បានឃើញវត្តមានរបស់តារារូបនេះនៅក្នុងកម្មវិធីមួយរបស់ Channel YOMYOMF នៅលើ Youtube ដែលសម្ដែងជាមួយនឹងKevin Jumbo ជាការប្រកួតគ្នាក្នុងការប្រម៉ាញ់ Zombie។
ការបង្ហាញខ្លួនក្នុងកម្មវិធីលើ Youtube ដែលមិនបានផ្ដល់ជាកម្រៃអ្វីបន្តិចសោះដល់ Jay Park នេះត្រូវបានក្រុមអ្នកប្រើប្រាស់ Internet ភាគច្រើនដែលវាយតម្លៃលើតារាកូរ៉េបង្វែរចិត្តគំនិតមកគិតវិជ្ជមានលើ Jay Park វិញថាគេមិនមែនជាមនុស្សលេងឬកពាដូចជាតារាផ្សេងៗនោះទេណាមួយគឹគេត្រូវហោះចេញពីកូរ៉េមកដល់អាមេរិកដើម្បីចួលរួមការថតវីដេអូខ្លីមួយនេះ។ វីដេអូនេះមើលទៅមានលក្ខណៈកំប្លែងម្យាងដែរហើយជាមួយគ្នានេះដែល Jay Park ក៏នឹងមានអាល់ប៊ុមថ្មីមួយផងដែរដែលមានចំណងជើងថា Fresh Air Breathe It។ យើងទាំងអស់គ្នាសាកក្រលេកទៅមើលវីដេអូខាងក្រោមនេះបន្តិចទៅមើល៕
ដោយ៖ ម៉ូកាប្រភពពី៖ YOMYOMF