កាលពីថ្ងៃទី ១២កាក្កដា ទស្សនវដ្ដី Forbes បានប្រកាសបង្ហាញបញ្ជីឈ្មោះ តារាអាយុក្រោម៣០ឆ្នាំ រកបានប្រាក់ច្រើនបំផុតក្នុងឆ្នាំ ២០១២ ក្នុងនោះ កំពូលតារាចម្រៀងស្រុកស្រែ និងមានរូបស្រស់ស្អាត Taylor Swift គឺជាអ្នកនាំមុខ។

កាលពីឆ្នាំទៅ Lady Gaga គឺជាអ្នកឈរលំដាប់កំពូលតារាងនេះ ជាមួយនឹងទឹកប្រាក់ដែលរកបានគឺ ៩០លានដុល្លារអាមេរិក។ ចំណែកឆ្នាំនេះ នាងបាន ប្រគល់ តំណែងនេះទៅអោយកំពូលតារាចម្រៀងស្រុកស្រែ Taylor Swift។/

យោងតាមការកត់ត្រាតាំងពីខែ ឧសភា ឆ្នាំ ២០១១ Taylor Swift រកបានប្រាក់ ៥៧លានដុល្លារ ដោយសារកម្រងចម្រៀងថ្មីទាំងបី ទទួលបានការគាំទ្រច្រើន។ កម្រងចម្រៀងនិមួយៗត្រូវបានលក់ចេញយ៉ាងតិច ៤លានផោន ចំណែកការសំណែងមួយយប់អាចរកបាន ១លានដុល្លារ។ ក្រៅពីនេះTaylor ក៏មានកិច្ចសន្យាផ្សាយពាណិជ្ជកម្មធំៗជាច្រើន ដូចជាក្រុមហ៊ុនលក់ផលិតផលថែរក្សាទាំសម្រស់ CoverGirl ជាដើម។

ខាងក្រោមនេះគឺជា ល្បីឈ្មោះក្រោមអាយុ ៣០ឆ្នាំ ទាំង ១០ដួង ដែលរកបានប្រាក់ច្រើនបំផុតសម្រាប់ឆ្នាំ ២០១២ ៖

1. Taylor Swift – ៥៧លាន USD

2. Justin Bieber – ៥៥លាន USD

3. Rihanna – ៥៣ លាន USD

4. Lady Gaga - ៥២​ លាន USD

5. Katy Perry - ៤៥ លាន USD

6. Adele - ៣៥ លាន USD

7. Kristen Stewart – ៣៤,៥ លាន USD

8. Lil Wayne - ២៧ លាន USD

9. Taylor Lautner – ២៦,៥ លាន USD

10. Robert Pattinson – ២៦,៥ លាន USD

 

ដោយ ៖ សូរីយ៉ាប្រភព ៖ zing