ទីបំផុត សត្រូវរបស់ Captain America វគ្គ ២ បានបង្ហាញខ្លួនហើយ ។ ថ្ងៃនេះ រូបថតចុងក្រោយថ្មីៗបំផុត ពីក្រុមការងារថតរឿង Captain America 2 បានបញ្ចេញរូបដែលជាសត្រូវរបស់ CaptainAmerica តាមប្រព័ន្ធអ៊ីនធើណេត ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
សត្រូវរបស់ Captain America នេះមានឈ្មោះថា Winter Soldier ដែលជាឈ្មោះដែល CaptainAmerican វគ្គ ២ ដាក់ផងដែរគឺ Captain American : Winter Solder ។ Winter Soldier ក៏មានឈ្មោះមួយទៀតគឺ Bucky Barnes ដែលសំដែងដោយលោក Sebastian Stan ។ Winter Soldier នេះមានរូបរៀង ដូចជានិនចារ ពាក់ឯកសណ្ឋានខ្មៅ បិទមុខពាក់កណ្តាល មិនអោយគេស្គាល់ទេ ។
Captain American ក៏បានចូលរួមសំដែងដោយតារាល្បីៗផ្សេងទៀតផងដែរ ដូចជា ៖ Samuel L. Jackson, Anthony Mackie, Cobie Smulders, Robert Redford , Frank Grillo, Scarlett Johanssonនិង Chris Evan ជាតួរ Captain America ។ រឿង Captain America : Winter Solder នឹងត្រូវដាក់បញ្ចាំង នៅថ្ងៃទី ៤ មេសា ២០១៤ ខាងមុខនេះ ៕

ដោយ ៖ លីលីប្រភព ៖ k14