/បើសិនអ្នកចង់ឃើញមច្ឆាដូចក្នុងជីវិតពិត អ្នកត្រូវតែស្គាល់ Weeki Wachee Springs នៅ Florida។ វាជាប្រទេសដ៏ចំណាស់មួយ   ដែលមានការទាក់ទាញ    នឹងមានសួនកំសាន្តទំហំ៤៣០ការ៉េ    ដែលបើឲ្យមនុស្សចូលមកកំសាន្តអស់រយៈ៦០ឆ្នាំមកហើយមនុស្សមកពីសហរដ្ឋអាមេរិចជាច្រើនបានមកកំសាន្តនៅ Weeki Wachee  រយៈពេលមួយម៉ោងនៅខាងជើង Tampa   ដែលមានសំដែងនូវទស្សនីយភាពដ៏ទាក់ទាញរបស់ខ្លួន មាននារីស្រស់ស្អាតពាក់សំលៀកបំពាក់ដូចនាងមច្ឆា    ហែលទឺកក្នុងអាងកញ្ចក់ដ៏ថ្លា។ ការក្លាយមកជានាងមច្ឆានៅសួនកំសាន្ត Weeki Wachee គឺមិនងាយស្រួលទេផ្ទុយទៅវិញ វាត្រូវការបទពិសោធន៍ក្នុងការហែលទឹក   ដើម្បីធ្វើការងារដ៏លំបាកនេះ។ការងារនេះត្រូវចំណាយពេលស្ទើតែពេញមួយថ្ងៃ។ នៅក្រោមទឹកក្នុងកំរិតយ៉ាងតិច៧០សង់ទីមែត្រ។ វាពិតជាលំបាកពីព្រោះកំរិតខ្ពស់សំរាប់យុវវ័យ ចន្លោះពីកំរិត៨៥និង៨៩។ ហើយវាត្រូវចំណាយពេលពី៣០ទៅ៤៥នាទីក្នុងការសំដែងបីដងក្នុងមួយថ្ងៃ និងប្រាំពីថ្ងៃក្នុងមួយសបា្តហ៍ គឺមិនមានការងារស្រួលទេ។ ដើម្បីធ្វើការងារនេះនារីជាច្រើនត្រូវពាក់សំលៀកបំពាក់រឹតខ្លួនឲ្យតឹង ជាមួយកន្ទុកមច្ឆាទំងន់១៥ផោន   ដែលវិត និង ចង់ភ្ជាប់ជើងពួកគេជាមួយគ្នា។ វាធ្វើឲ្យយើងមើលទៅមានភាពស្រស់ស្អាត  ប៉ុន្តែវាពិបាកហែលទឹក ដូចជាយើងមានជើងមួយ។/

/

ដោយៈ  វណ្ណៈប្រភពៈ weekiwachee