Megan Fox អាចស្លៀកខោខាប៉ូយរឹបបានវិញហើយក្រោយពេលដែលនាងបានសម្រាករយៈពេលជាង ២ ខែក្រោយពេលសម្រាលកូនរួច។នាងបានសម្រាលកូនប្រុសមួយកាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងមកនេះ នាងនិងប្ដីរបស់នាងគឺ BrianAustin Green បានដាក់ឈ្មោះកូនប្រុសនេះថា Noah Shannon Green ដែលនាងបានប្រកាសថាកូនរបស់នាងគឺមានសុខភាពល្អ និងស្រស់ស្អាតដូចអ្វីដែលនាងចង់បាន។កាលពី ២ ថ្ងៃមុននេះគេបានឃើញនាង Megan Fox លេចមុខសារជាថ្មីជាមួយនឹងសម្លៀកបំពាក់ខោរឹប អាវរាង ថែមទាំងមានស្បែកជើងកែងទៀតផង មើលទៅទោះបីជាកូនមួយ ក្ដីក៏នៅតែស្អាតដដែលហើយប្រហែលជានឹងត្រលប់មកគ្រងម្កុដរាជនីស៊ិចស៊ី សារជាថ្មីនាពេលឆាប់ៗនេះហើយមើលទៅ៕

/

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ TMZ