ភ្នំ​សរសៀ​គឺ​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​ដ៏​អស្ចារ្យ មាន​ចម្ងាយ​ប្រមាណ​១៤​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពត​។​ ភ្នំ​សរសៀ​មាន​ភ្នំ​តូចៗ ​បី លាតសន្ធឹង​ក្នុង​ផ្ទៃដី​    សរុប​ប្រហែល ១.៥ គីឡូម៉ែត្រ​ការ៉េ​។ ភ្នំ​នេះ​មាន​កម្ពស់​ប្រហែល ៤០ ម៉ែត្រ​។ នៅ​ទីនោះ​ក៏​មាន​រូងភ្នំ   សម្រាប់​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​ផង​ដែរ​។

ក្នុងចំណោម​រូងភ្នំ​ជាច្រើន រូងភ្នំ​អាចម៍​ប្រចៀ​វ និង​រូងភ្នំ​ដំរី​សគឺជា​រូងភ្នំ​ដែល​គេ​ចូល​ចិត្ត​ទៅ​លេង​កម្សាន្ត​ជាងគេ​។ នៅ​ទីនោះ អ្នកនឹង​បានឃើញ​នូវ​ស្ថាបត្យកម្ម​វាលស្រែ ​ដ៏​អស្ចារ្យ​នៅ​ខាងក្នុង​។

​នៅលើ​កំពូលភ្នំ​សរ​សៀ អ្នកនឹង​បានឃើញ​នូវ​ចេតិយ​ចម្រុះ​ពណ៌ ដែល​បាន​កសាងឡើង​ក្នុង​ឆ្នាំ​១៩៦៤ ដោយ​ព្រះ បុត្រី​រស្មី  សោភ័ណ្ឌ​។  ចេតិយ​ជា​កន្លែង​ស័ក្តិ​សិទ្ធ  ដែល​គេ​ជឿ​ថា​ជា​កន្លែង​ដែល​ធាតុ​របស់​ព្រះពុទ្ធ​ត្រូវបាន​រក្សា​ទុក​។ នៅលើ​កំពូលភ្នំ យើង​អាច​ឃើញ​ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ  មាន​វាលស្រែ ព្រៃ ភូមិ កោះ និង ​សមុទ្រ​ដ៏​ធំ​។ ភ្នំ​ក៏ ជា​កន្លែង​គោរពបូជា  សម្រាប់​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ផងដែរ​៕

សូមទស្សនា វីដេអូ ខាងក្រោម

/

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia