លោកអ្នកមានដែលបានគិតទេថានាង Rihanna នៅស្រណោះ Chris Brown នោះ? ការពិតទៅវាពិតមែន កាលពីថ្មីៗនេះតារាចម្រៀង Pop អាមេរិកនាង Rihanna បានចូលខ្លួនសម្ភាសន៍នៅក្នុងកម្មវិធី Oprah Winfrey ដែលនាងបានសារភាពថានាងពិតជានៅអាល័យ Chris Brown មែន។
នាងបាននិយាយផងដែរថានាងបានបាត់បង់មិត្តល្អម្នាក់ក្នុងជីវិតរបស់នាង ប៉ុន្តែសម្រាប់អ្វីដែលនាងល្ងង់គឺនាងបានយកគេធ្វើជាសង្សាររបស់ខ្លួនដែលបណ្ដាលអោយមិត្តភាពមួយនេះដើរដល់ផ្លូវបែកបាក់។ នាងបានសារភាពទាំងទឹកភ្នែករលឹងរលោងថា នាងពិតជាល្ងង់ណាស់ដែលយកChris ជាមិត្តប្រុសហើយបង្កររឿងរហូតដល់មានបញ្ហាធំដុំ ប៉ុន្តែយ៉ាងណាៗ មកដល់ពេលនេះពួកគេទាំង ២ នៅតែជាមិត្តនឹងគ្នា៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator