អាង​ត្រពាំងថ្ម ជាតំបន់ទេសចរណ៍មួយ ដ៏ស្រស់ស្អាត និង ​ជា​កន្លែង​សម្បូរណ៍ដោយសត្វបក្សី គ្រប់ប្រភេទ ដែលមានទីតំាងស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យ។

អាងត្រពាំងថ្ម ជាតំបន់អភិរក្សសត្វទុង ដែលអាចឱ្យ  ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកកំសាន្ត និង ទស្សនាបាន​យ៉ាង​ងាយស្រួល​នូវ   ​ ភាព​សម្បូរបែប  ​ នៃ​ប្រភេទ​បក្សី​ និងប្រភេទ​សត្វ​ទុ​ង ដែលជាសត្វកម្រ នៅលើ​ពិភពលោក​។

ភ្ញៀវទេសចរណ៍ មកកំសាន្ត  នៅក្នុងតំបន់នេះ មានគោលបំណង  តែមួយគត់  គឺរីករាយនឹង​ការគយគន់ ប្រភេទ​​​សត្វបក្សីចំរុះពណ៌ ដ៏ស្រស់ស្អាត ​ជាង​ ២០០​ប្រភេទ ដែលរស់នៅក្នុងអាងត្រពាំងថ្ម ដែលប្រឈមនឹងគ្រោះបំផុត លើពិភពលោក​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈ