នៅពេលធ្វើដំណើរកម្សាន្តទៅកាន់ក្រុងកំពត លោកអ្នកត្រូវដឹងថា មានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងនៅក្នុង និងនៅក្បែរទីនោះ។គុហាកំពត គឺជារមណីយដ្ឋានទេសចរណ៍មួយដ៏ទាក់ទាញ។ គុហារនេះ មិនមានអ្វីក្រៅពីស្រទាប់ថ្មកំបោរ ដែលលោកអ្នកអាចមើលឃើញស្នាមភ្លោះរវាងក្រុងកំពតនិងកែបឡើយ។ នៅឯល្អាងភ្នំនេះ ក្រៅពីថ្មកំបោរដែលមានរាងដូចផ្ទះ លោកអ្នកនឹងឃើញ រានព្រះភូមិបែបពុទ្ធសាសនាផងដែរ។ ពេលមកទស្សនាតំបន់ទេសចរណ៍នេះ សូមកុំភ្លេចដាក់ពិល និង ពាក់ទ្រនាប់ជើងឃ្លុបមកតាម។ក្នុងចំណោមគុហានៅកំពត គុហាដែលលោកអ្នកនឹង ធ្វើដំណើរឆ្លងកាត់ដំបូងគេនោះ គឺគុហាភ្នំ ឆ្នុក។ នៅក្នុងគុហានេះ មានសំណង់បាក់បែកដែលបន្សល់ទុកមុនសម័យអង្គរមកម្ល៉េះ។ លោកអ្នកនឹងឃើញសំណង់ឥដ្ឋដែលបាក់បែកតាំងពីសតវត្សរ៍ទី៥ ក្រោយគ្រឹស្តសករាជដែលស្ថិតនៅក្នុងចំណោមថ្មដុះ ក្នុងគុហានោះ និង សំណង់តាំងពីសតវត្សរ៍ទី៤ដែលជាភស្តុតាងនៃអាណាចក្រហ្វូណន់។ នៅក្នុងគុហានោះ ផងដែរ មានរូបសណាកថ្មដំរី។ ផ្លូវចូលទៅកាន់គុហាទី២ មានចម្ងាយប្រហែល៣០០ម៉ែត្រពីគុហាទីមួយ ហើយដើម្បីទៅដល់ទីនោះ លោកអ្នកត្រូវដើរឡើងតាមដុំថ្ម ក្រោយមកលោកអ្នកនឹងឃើញស្តូបតូចមួយទៀតនៅក្នុងគុហាទីពីរ។ ហាកំពតនៅកម្ពុជា មានដូចជាភ្នំស្លាតាឱនជាដើម ដែលតូចជាងគុហាដទៃទៀត ប៉ុន្តែមានភាពទាក់ទាញចំពោះអ្នក ដែលចូលចិត្តឡើងភ្នំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្តូបតូចមួយនិងថ្មមួយដុំយ៉ាងធំនៅទីនោះអស់រយៈពេលជាយូរមកហើយ។ទីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ ភ្នំសសៀរដែលគេស្គាល់ថាជាល្អាងដំរីសហើយល្អាងនេះស្ថិតនៅក្បែរវត្តមួយ។ប្រសិនបើឡើងតាមជណើ្តរទៅខាងលើ លោកអ្នកនឹងឃើញទេសភាព ដ៏ត្រកាល នៃជនបទស្រុកស្រែចម្ការ ជាពិសេសនៅរដូវវស្សា។ នៅពេលដែលលោកអ្នកធ្វើដំណើរកម្សាន្តទៅកាន់ក្រុងកំពត សូមកុំភ្លេចចូលមើលគុហាកំពតឲ្យសោះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!



ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប-អគារដ៏ចម្លែកកំពស់ ១៧ជាន់ មាននាគយក្ស ដ៏មហិមា ព័ទ្ធជុំវិញ-តំបន់ទេសចរណ៍ ដ៏ចម្លែក ស្រស់ស្អាត ពោរពេញ ដោយអាថ៌កំបាំងភ្នំព្រះ
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ស្រស់ស្អាត និង ល្បីល្បាញ បំផុត នាសម័យដើម ប្រាសាទគុករកា
ដោយ៖ វណ្ណៈប្រភព៖ tourismcambodia