ភ្នំ​ព្រះ គឺជា​តំបន់​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ មាន​ចម្ងាយ​១​គ​.​ម ពី​ផ្សារ​ឆ្លូង​។ មាន​អាស្រម និង​ព្រះ​ពុទ្ធរូប​ដ៏​ធំ​មួយ ដែល​មនុស្ស​មកពី​កន្លែង​ផ្សេងៗ បាន​ទៅ​លេង​កម្សាន្ត​។ គេ​និយាយថា​រូបសំណាក​ព្រះពុទ្ធ​នេះ ធ្វើ​ពី​ឈើ​តា​ត្រាវ  ដែល​អណ្តែត​តាម​ទន្លេមេគង្គ​  ពី​ប្រទេស​ឡាវ ហើយ​មក​ជាប់​នៅ​នឹង​កំពង់ទឹក​វត្ត​មួយ ដែល​ឥលូវ​មានឈ្មោះ​ថា វត្ត​សិលា​នទី​ឆ្លូង​។

ឧបាសក និង​ឧបាសិកា​ក្នុង​វត្ត​បាន​នាំគ្នា​យក​រូបសំណាក​នោះ  មក​រក្សាទុក​ក្នុង​វត្ត​ ដើម្បី​ធ្វើ​ជា​គ្រឿង​សក្ការៈបូជា​។ ក្រោយមក  រូបសំណាក​នេះ​បាន​ពន្យល់​សប្តិ​អ្នកភូមិថា ការយក​រូបសំណាក​នោះ ​ទៅ​ដាក់​នៅ​លើ​ភ្នំ​ខាងចុង​ភូមិ​នោះ  នឹង​ផ្តល់​នូវ​សុខភាព​ល្អ និង​ ភាពរុងរឿង​ដល់​អ្នកភូមិ​។ គេ​ក៏​បាន​ធ្វើតាម ហើយ​តាំងពី​ពេលនោះ​មកគេ​ក៏​បាន​ហៅ​ភ្នំ​នោះ​ថា “​ភ្នំ​ព្រះ​”​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=500

width=500

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប-អគារដ៏ចម្លែកកំពស់ ១៧ជាន់ មាននាគយក្ស ដ៏មហិមា ព័ទ្ធជុំវិញ-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ស្រស់ស្អាត និង ល្បីល្បាញ បំផុត នាសម័យដើម ប្រាសាទគុករកា

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia