G-Dragon នៅតែបន្តក្នុងការចេញបទចម្រៀង Solo ចុះ Taeyang វិញនោះ? មិនត្រឹមតែ Taeyangនោះទេសូម្បីតែ 2NE1 ក៏មានគំរោងក្នុងការចេញផ្សាយបទចម្រៀងថ្មីផងដែរ ដែលគេមានគំរោងថានឹងចេញផ្សាយអាល់ប៊ុមថ្មីនាខែវិច្ចិកា នេះ។
អ្នកនាំពាក្យរបស់ YG Entertainment បានប្រាប់អោយដឹងថា ក្រុម 2NE1 កំពុងតែជាប់រវល់ជាមួយការសម្ដែង World Tour ដែលជាហេតុនាំអោយពួកគេមិនអាចចេញផ្សាយអាល់ប៊ុមថ្មីនាខែតុលានេះបានទើបគេសម្រេចថានឹងរៀបចំចេញវានាខែ វិច្ចិកា តែម្ដងទៅ។ចំណែកឯ Taeyang វិញនោះគឺថាគេបានប្រាប់ផងដែរថា Taeyang បានរៀបចំអាល់ប៊ុមថ្មីរបស់គេរួចហើយដែលគេផលិតវាជាមួយផលិតករអាមេរិកប៉ុន្តែនៅតែមិនទាន់ត្រូវចិត្តជាហេតុដែលបណ្ដាលអោយវាមានការយីតយ៉ាវបន្តិចហើយគេប្រហែលជាអាចត្រឹមចេញនូវបទចម្រៀងទោលប៉ុណ្ណោះសម្រាប់ខែវិច្ចិកា៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop