Rihanna ហាក់ដូចជាកំពុងធ្លាក់ក្នុងអន្លង់នាំការខូចចិត្តម្ដងទៀតហើយ។ កាលពីពេលថ្មីៗនេះនាងបានបង្ហោះរូបភាពស្រាតរបស់នាងតាមរយៈទំព័រ ទ្វីតទ័រ របស់នាងផ្ទាល់។
រូបភាពរបស់នាងស្រាតអង្គុតញុំាស្រា ជាមួយនឹងទឹកមុខស្រងូតស្រងាត់នេះគឺត្រូវបានបង្ហោះនៅពេលដែលមិត្តប្រុសរបស់នាង Chris កំពុងតែសប្បាយជាមួយមិត្តស្រីចាស់ Karrueche Tran នោះជាមួយនឹងរូបភាពស្រាតទាំងនោះនាងបានបង្ហោះ Status ភ្ជាប់ជាមួយផងដែរដូចជា Who needs fashion when there's pu--y? និង Examine what you tolerate, goodbye muthaf---er. ដែលគេគ្រប់គ្នាមើលទៅទំនងជាឌីដងដល់ Chris យ៉ាងពិតប្រាកដ។
យ៉ាងណាមិញ Chris មិនមានប្រតិកម្មអ្វីជាមួយនាងនោះទេ គេនៅទីក្រុង Paris ដើរលេងជាមួយអតីតមិត្តស្រីយ៉ាងសប្បាយ។ ជាមួយនឹងបញ្ហានេះផងដែរ កាលពីប៉ុន្មានខែមុននេះនៅពេលដែលគេគ្រប់គ្នាភ្ញាក់ផ្អើលពីរឿង Riri និង Chris ត្រូវគ្នាវិញក្រោយពីបែកគ្នាអស់រយៈពេល ៤ ឆ្នាំមកនោះកាសែត The Sun បានសរសេរថា Rihanna ពិតជាមិនអាចទទួលយកបានមែនថា Chris ជាមនុស្សមិនល្អ តែមកដលពេលនេះ នាងហាក់ដូចជាវិលទៅរកកាលពីមុនម្ដងទៀតហើយ យើងចាំមើលតទៅទៀតទៅមើលថាតើស្នេហានេះនឹងទៅជាយ៉ាងណា?
ដោយ៖ ម៉ូកាប្រភពពី៖ starpulse