កោះសង្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ពោរពេញទៅដោយទេសភាព និង បរិយាកាសដ៏ស្រស់បំព្រង ត្រជាក់ភ្នែក ប្លែកអារម្មណ៍ ជាមួយនឹងឆ្នេរខ្សាច់សក្បោះ និងទឹកសមុទ្រថ្លាឈ្វេងដែលមានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ និង មានចម្ងាយប្រមាណជា ២៩គីឡូម៉ែត្រ ពីកំពង់ផែព្រះសីហនុ។

នៅលើកោះសង្សារទាំងមូល គឺសម្បូរទៅដោយទិដ្ឋភាព ដ៏ស្រស់ស្អាត ខ្យល់បរិសុទ្ធ  ហ្វូងមច្ឆាចំណុះពណ៌ជាច្រើនប្រភេទរស់នៅក្នុងតំបន់នេះអមជាមួយនឹងសណ្ឋាគារផ្ទះវីឡាដ៏ស្រស់ស្អាតធ្វើពីឈើប្រណិត មានដំបូលប្រកស្បូវ សាងសង់នៅលើទឹកត្រជាក់បង្កើតបានជារមណីយដ្ឋានមួយដ៏មានប្រជាប្រិយភាព នៅក្នុងខេត្តព្រះសីហនុ  ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា កំសាន្ត និង សម្រាកលំហែកាយ ជារៀងរាល់ថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

/

width=501

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia