Lady Gaga ទើបនឹងបានចេញផ្សាយនូវរូបភាពផ្សាយពាណិជ្ជកម្មទឹកអប់ម៉ាក Fame របស់នាង។តែអ្វីដែលវាគួរអោយចាប់អារម្មណ៍នោះគឺមិនមែនទឹកអប់ម៉ាក Fame នេះទេ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ Lady Gaga ថត Poster ផ្សាយពាណិជ្ជកម្មនេះដោយស្រាតទាំងអស់តែម្ដង!/ដូចរូបភាពខាងលើនេះដែលលោកអ្នកបានឃើញស្រាប់គឺ Lady Gaga លែងខ្លួនទទេហើយដូចជាមានភាពជឿជាក់ខ្លាំងណាស់ តែសម្រាប់រូបភាពផ្សាយពាណិជ្ជកម្មនេះមនុស្សភាគច្រើនគេគិតថាប្រហែលជាគេមិនអោយដាក់ផ្សាយជាប៉ាណូធំៗនៅតាមផ្លូវនោះទេ ព្រោះមើលទៅវាដូចជា RatedR ខ្លាំងពេកហើយ។ ចំពោះអ្នករាល់គ្នាដែលជាប្រិយមិត្តអ្នកគាំទ្រ និងរិះគន់គេគ្រប់គ្នាគេនិយាយថាLady Gaga គឺ Born This Way វាមិនមែនជាអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ Idolator