ឆ្នេរស្នេហ៍របស់ខេត្តកោះកុង ជាកន្លែងមួយដែលគួរអោយចាប់អារម្មណ៍ និងមានភ្ញៀវទៅទស្សនាញឹកញាប់បំផុត។ ភ្ញៀវទេសចរ ជាតិ និង អន្ដរជាតិជាច្រើន មកកំសាន្ត ខេត្តកោះកុងមកពីតំបន់ផ្សេងៗ ជុំវិញពិភពលោក។
ភ្ញៀវទេសចរភាគចូលចិត្តមកទស្សនាកោះស្នេហ៍ កោះកុងព្រោះឆ្នេរនេះ ពោរពេញដោយសម្រស់ធម្មជាតិ ដ៏ស្រស់ស្អាត ដូចជា៖ ទឹកសមុទ្រ និង ឆ្នេរសមុទ្រ ដ៏ទាក់ទាញ ជាមួយបរិយាកាស ដ៏ស្រស់ថ្លា។ ឆ្នេរខ្សាច់ដ៏វែងអន្លាយ បញ្ចេញពន្លឺដ៏ស្រស់ស្អាត នៅក្រោមពន្លឺព្រះអាទិត្យ បង្កើតបានជាកន្លែងមួយ ដ៏ពិសេសបំផុត ដែលអាចឱ្យភ្ញៀវទេសចរចំណាយពេលវេលាជាមួយអ្នកជាទីស្រលាញ់របស់ខ្លួន ប្រកបដោយភាពរ៉ូម៉ែនទិច។
ទឹកសមុទ្រដ៏ត្រជាក់ និងសម្រស់ដ៏ស្រស់ស្អាត នៃធម្មជាតិបញ្ចេញជាទេសភាពពីក្រោយដែល ធ្វើអោយឆ្នេរស្នេហ៍ក្នុងខេត្តកោះកុង ជាកន្លែងដ៏ជាទីចូលចិត្ត សម្រាប់ទាំងមនុស្សវ័យក្មេង និងចាស់។ អ្នកក៏អាចជួលរថយន្ដមួយឬបើកបរដោយខ្លួនឯងទៅកាន់ឆ្នេរស្នេហ៍ ដែលមានទីតាំងចម្ងាយប្រហែល១៧គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ អ្នកនឹងមកកាន់ឆ្នេរស្នេហ៍ក្នុងឃុំដងទង់ នៃស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ សម្រស់ធម្មជាតិរបស់ឆ្នេរ និងតំបន់ជាប់គ្នានោះ ដែលស្ថិតនៅឆ្ងាយពីទីក្រុងនឹងទាក់ទាញ ភ្ញៀវទេសចរអោយមកទស្សនាទីនេះម្ដងហើយម្ដងទៀត៕
សូមទស្សនា រូបភាព ខាងក្រោម!!!


ដោយ៖ វណ្ណៈប្រភព៖ tourismcambodia