Teen Top បាននូវទឺកចិត្តគាំទ្រពីប្រិយមិត្តដែលបានចូលគ្នាដើម្បីទិញអង្ករដើម្បីបរិច្ចាក។ ក្រោយពេលដែលក្រុមអ្នកគាំទ្របានទទួលដំណឹងថា Teen Top នឹងចូលរួមក្នុងកម្មវិធី Love Requestរបស់ KBS នោះក្រុមអ្នកគាំទ្របានមូលមតិគ្នាបរិច្ចាកជាអង្ករចំនួន ១ តោនដល់មូលនិធីកុមារកំព្រាក្រោមឈ្មោះរបស់ Teen Top។/ការពិតទៅ Teen Top ពុំបានដឹងអំពីការបរិច្ចាកនេះនោះទេ វាគឺជាការភ្ញាក់ផ្អើលមួយ។ ការបរិច្ចាកនេះបានធ្វើឡើងក្រោយពេលដែល Teen Top បរិយាយដំណើរដើមទងនៃការធ្វើការងារមួយចំនួនដែលពួកគេបានជួបក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Kang Kyung Min អាយុ ១០ ឆ្នាំជាកុមារកំព្រាឪពុក ម្ដាយ ហើយរស់នៅជាមួយជីដូន ជីតា។ ជាការពិតដែលតារាសិល្បះគឺមានឥទ្ធិពលទៅលើសង្គមជាពិសេសគឺទៅលើប្រិយមិត្តអ្នកគាំទ្រផ្ទាល់តែម្ដង ពួកគេគឺជាមនុស្សមួយក្រុមដែលអាចកោះហៅរកទឹកចិត្តសប្បុរសបានពីគ្រប់ទីកន្លែងដូចជា Teen Top ជាគំរូជាដើម។

ដោយ៖ នីតាប្រភពពី៖ Allkpop