កាលពីប៉ុន្មានថ្ងៃមុន Park Bom និង Sandara Park ដែលជាសមាជិក ក្រុមចំរៀងដ៏ល្បី 2NE1បានប្រកាសអំពីសន្និសិទ្ធិកាសែតមួយ យ៉ាងតក់ក្រហល់ ដែលធ្វើអោយទស្សនិកជននិងអ្នកសារព័ត៌មាន ឆ្ងល់យ៉ាងខ្លាំងហើយចង់ដឹងថា តើក្នុងសន្និសិទកាសែតនោះ 2NE1 នឹងប្រាប់ពីអ្វីខ្លះទៅ?
វីដេអូសន្និសិទ្ធកាសែតបាន ដាក់បញ្ចូលក្នុង Youtube របស់ពួកគេ ដោយក្នុងវីដេអូបានប្រាប់ថាពួកគេនិងចាប់ផ្តើម ដើរសំដែង Concert ដ៏ធំទូទាំងអាស៊ី ដោយចាប់ផ្តើមពីខែមិនា ២០១៤ ។ តែអ្វីដែលធ្វើអោយទស្សនិកជន កាន់តែចាប់អារម្មណ៍ទៀតនោះគឺ បទថ្មីដែលមានចំណងជើងថា I Miss You ដែលនឹងចេញនៅយប់រំលងអាធ្រាត្រថ្ងៃទី ២១ វិច្ឆិកា នេះហើយ ។ក្នុងនោះផងដែរពួកនាងទាំង ២ ក៏បានបង្ហើបថា សមាជិកក្មេងបំផុត Minzy ក៏កំពុងតែថតចំរៀងទោលរបស់នាងផងដែរ ដែលនឹងអោយទស្សនិកស្តាប់ក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ alkpop