នរណាៗក៏ដឹងដែរថានាង Katy Perry និង Rihanna ទាំង ២ នាក់នេះគឺជាមិត្តល្អនឹងគ្នាយូរណាស់មកហើយប៉ុន្តែសម្រាប់រយៈពេលប៉ុន្មានជាង ២ ខែចុងក្រោយនេះគេសង្កេតឃើញថានាង KatyPerry ហាក់ដូចជាព្រងើយកន្តើយនឹងមិត្តល្អរបស់ខ្លួនណាស់ តើអ្នកទាំង ២ មានមូលហេតុអ្វី?
បើតាមគេហទំព័រ ContantMusic បានអោយដឹងថាតាំងពីនាង Rihanna បានជានាគ្នាជាមួយនឹងអតីតមិត្តប្រុសរបស់គេគឺ Chris Brown មកនោះនាង Katy Perry ហាក់ដូចជាមិនសូវនៅជិតនាងដូចមុននោះទេ ហើយគេឃើញមិត្តល្អរបស់ Rihanna ម្នាក់នេះបែជាទៅស្និទ្ធស្នាលជាមួយនឹងអតីតគូសង្សាគឺ Robert Pattison និងនាង Kristen Stewart ទៅវិញ។
នាង Katy Perry ក៏បានសារភាពផងដែរថា នាងកាត់បន្ថយទំនាក់ទំនងជាមួយនឹងមិត្តល្អបំផុតរបស់នាងព្រោះតែនាងខ្លាច Rihanna គិតខុសសារជាថ្មី ចំពោះការវិលរក Chris ហើយនាងមិនអាចទៅនិយាយពន្យល់នាងបាននោះទេ ដូចនេះហើយដើម្បីកុំអោយមានរឿងវែងឆ្ងាយគឺនាងត្រូវតែកាត់បន្ថយការទាក់ទងគ្នា។
កាលពីកម្មវិធី MTV VMA កាលពីប៉ុន្មានខែមុននេះគេសង្កេតឃើញមិត្តល្អទាំង ២ នៅតែរាប់រកគ្នាជាធម្មតា។ តែក្រោយពេលដែលនាង Rihanna បានជានាគ្នាជាមួយអតីតមិត្តប្រុសមកនោះនាង Katyក៏បានកាត់បន្ថយទំនាក់ទំនងតែម្ដង៕
ដោយ៖ ម៉ូកាប្រភពពី៖ K14