Sriti Jha (កើតនៅថ្ងៃទី ២៦កុម្ភៈ ឆ្នាំ ១៩៨៦) គឺជាកំពូលតារាទូរទស្សន៍ឥណ្ឌាមួយរូបដ៏ល្បីល្បាញ។ ចំពោះទស្សនិកជននៅកម្ពុជា ស្គាល់នាងតាមរយៈខ្សែភាពយន្ដទូរទស្សន៍ រឿង សុំបេះដូងស្មោះមកវិញ ដោយនៅក្នុងខ្សែភាពយន្ដនេះ Sriti Jha​ សំដែងជានារីដ៏ស្រស់ស្អាតម្នាក់ រៀបការជាមួយបុរស់អ្នកមានដែលមានចិត្តប្រច័ណ្ឌហួសហេតុ។

/

Sriti Jha​ មានស្រុកកំណើតនៅក្នុងតំបន់ Laheriasarai ក្រុង Darbhanga រដ្ឋ Bihar ភាគខាងជើងប្រទេសឥណ្ឌា។ ក្រោយមក នាងបានមកកាន់ក្រុង Delhi កន្លែងដែលនាងបានសិក្សានៅសាលា Laxman និងសាកលវិទ្យាល័យ Sri Venkateswara និងបានចូលក្នុងសមាគមសិល្បៈភាសាអង់គ្លេសដែលមានឈ្មោះថា Verbum កាលពីឆ្នាំ ២០០៤  ។  ក្រោយមក   នាងក៏​បានក្លាយជាប្រធាននៃសមាគមមួយនេះ។ បន្ទាប់មក Sriti Jha​ ក៏មានឱកាសសំដែង  ក្នុងខ្សែភាពយន្ដលើកដំបូងរបស់ខ្លួន ដែលមានចំណងជើងថា Ritual In Blood ។ លទ្ធផល   នាងក៏បានទទួលពានរង្វាន់ អ្នកសំដែងល្អបំផុត ផងដែរ។width=406ក្នុងចំណោមខ្សែភាពដែលទទួលបានការគាំទ្រច្រើនបំផុត មានខ្សែភាពយន្ដមួយចំនួន ដូចជារឿងបែបកំប្លែង Dhoom Machaao Dhoom ,​Shaurya Aur Suhani  ។ល។​ ហើយ    ថ្មីៗនេះ ខ្សែភាពយន្ដមនោសញ្ចេតនាដែលត្រូវបានទស្សនិកជនខ្មែរ ចាប់អារម្មណ៍ នោះគឺរឿង  សុំបេះដូង​ស្មោះមកវិញ ។ នៅក្នុងរឿងនេះ Sriti Jha សំដែងជាតួអង្គ ចាន់វី ដែលបានរៀបការជាមួយ​បុរសអ្នកមានម្នាក់ ឈ្មោះ វិរាជ (Karanvir Bohra)។ នាងត្រូវរងការធ្វើបាបទាំងចិត្ត ទាំងកាយ ពីសំណាក់ស្វាមីដែលមានចិត្តស្រឡាញ់ និងហួងហែងប្រពន្ធហួសហេតុ។ ដោយទ្រាំទៀតលែងបាន ចាន់វី ក៏សម្រេចចិត្តរត់ចេញពីផ្ទះ ដោយមានការជួយជ្រោមជ្រែងពីម្ដាយរបស់ វិរាជ។/សុំបេះដូង​ស្មោះមកវិញ បានធ្វើឱ្យទស្សនិកជនខ្មែរមួយចំនួនធំ តាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសស្ដ្រីដែលមានគ្រួសារ។

ខ្សែភាពយន្ដរបស់នាងដែលត្រូវបានចាប់បញ្ចាំង ក្នុងខែមករា ឆ្នាំ ២០១៣ នេះ គឺរឿង Balika Vadhu   ដោយនាងសំដែងជាតួអង្គ Ganga ។    Balika Vadhu    ត្រូវបានបញ្ចាំងនៅស្ថានិយទូរទស្សន៍ Colors របស់ឥណ្ឌា

 

ដោយ ៖ សីហាប្រភព ៖ bolegaindia