នាង Selena Gomez បានអោយដឹងថានាងកំពុងតែត្រូវបានគេចរចាយកឈ្មោះដើម្បីទីដាក់ផ្សាយជាមួយផលិតផល NEO ថ្មីរបស់ Adidas។នាង Selena មានគំរោងក្នុងការចេញម៉ូដសម្លៀកបំពាក់កីឡា ក៏ដូចជាស្បែកជើងកីឡា ដែលនាងមានគំរោងដាក់អោយ Adidas ភ្ជាប់ជាផលិតផលកីឡាសម្រាប់វ័យ ១៨ ឆ្នាំ នារដូវក្ដៅឆ្នាំក្រោយនេះ។ នេះគឺជាមុខរបរទី ៤ របស់នាងហើយក្រៅពីសម្ដែង ច្រៀង និងយកឈ្មោះដាក់ជាមួយទឹកអប់ ដែលគេអាចរកបាននៅតាម K-Mart ទូទាំងសហរដ្ឋអាមេរិក។នាងបានប្រាប់ Teen Vogue ថានាងកំពុងតែស្រលាញ់ជាខ្លាំងចំពោះវិស័យឆ្នៃម៉ូដ ហើយក៏កំពុងតែរៀបចំរៀនឆ្នៃម៉ូដបន្ថែមផងដែរ។ នាងក៏បានប្រាប់ផងដែរថា នាងសង្ឃឹម ហើយដឹងថាស្នាដៃរបស់នាងនឹងមានចេញលក់ក្នុងឆ្នាំ ២០១៤ ខាងមុខនេះ៕

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ entertainmentwise