កាលពីពេលថ្មីៗនេះអ្នកប្រើប្រាស់ Internet ភាគច្រើនបានបង្វែរចំណាប់អារម្មណ៍ទៅកាន់តារាសម្ដែងភាពយន្តកំប្លែងនាង Kwak Hyun Hwa ជាមួយនឹងរូបភាពដែលនាងបានបង្ហោះនៅលើtwitter របស់នាង។
រូបភាពដែលត្រូវគេរិះគន់យ៉ាងខ្លាំង
ការពិតទៅវាមិនមានអ្វីប្លែកចំពោះរូបភាពមួយសន្លឹកនោះទេវាគ្រាន់តែជារូបភាពដែលនាងកំពុងតែញុំាចេកអំបូងតែប៉ុណ្ណោះតែបែរជាត្រូវបានអ្នកប្រើប្រាស់ Internet មួយចំនួនរិះគន់នាងចំពោះរូបភាពនេះយ៉ាងចាស់ដៃព្រោះតែនាងថតរូបនេះដូចជាធ្វើភ្នែកមានក្ដីសុខពេកហើយ។

នេះគឺជារូបភាពមួយផងដែរដែលត្រូវបានគេរិះគន់យ៉ាងខ្លាំងកាលពីមុន ដោយរូបនេះនាងបានថត ដើម្បីអំពាវនាវដល់ប្រជាជន អោយចេញទៅបោះឆ្នោត
ទោះបីជាមានការរិះគន់ពីរូបដែលនាងញុំាចេកនោះយ៉ាងណាក្ដីក៏គេដឹងស្រាប់ដែរថាតារាសម្ដែងភាពយន្តកំប្លែង និងជាអ្នកចម្រៀងម្នាក់នេះធ្លាប់បានទទួលរងគ្រោះព្រោះគេរិះគន់រូបថតមួយចំនួនកាលពីមុនរួចមកហើយ។

ក្នុងថ្ងៃជាមួយគ្នានេះផងដែរក្រោយពេលទទួលការរិះគន់នាងបានតបទៅកាន់អ្នករិះគន់ទាំងនោះវិញថានាងមិនមានបានធ្វើអ្វីខុសនោះទេ គ្រាន់តែញុំាចេកវាជារឿងធម្មតាហេតុអ្វីបានជាត្រូវមករិះគន់នាងប្លែកៗបែបនេះ? ហើយនាងបានបន្ថែមទៅវិញផងដែរថា អ្នកដែលរិះគន់ទាំងអស់នោះប្រហែលជាញុំាចេកតាមច្រមុះហើយមើលទៅ៕
ដោយ៖ នីតាប្រភពពី៖ K14