ម្ចាស់ពានប្រុសស្អាតបំផុតប្រចាំកូរ៉េតារាសម្ដែង Lee Min Ho កាលពីពេលថ្មីៗនេះគេបានទៅលេងហ្វីលីពីន ប៉ុន្មានថ្ងៃគ្រាន់ជាដំណើរកំសាន្តប៉ុណ្ណោះ តែក៏បានឡើងឆាកដើម្បីស្វាគមន៍ប្រិយមិត្តផងដែរ។
ក្នុងកម្មវិធីដំណើរកំសាន្តរបស់លោកនេះ លោកបានឡើងឆាកដើម្បីដើរម៉ូដ បង្ហាញប្រិយមិត្តមួយជុំពីរផងដែរ។ ហើយក្នុងកម្មវិធីនេះលោកក៏មានគំរោងក្នុងការថតផ្សាយពាណិជ្ជកម្មផងដែរ។ បើតាមជនជាតិកូរ៉េដែលរស់នៅក្នុងប្រទេស ហ្វីលីពីន ម្នាក់ប្រាប់អោយដឹងថា តារាកូរ៉េទាំងអស់ មិនថាតារាសម្ដែងឬច្រៀងទេ មានតែ Lee Min Ho នេះឯងដែលទទួលបានប្រជាប្រិយជាងគេ។
Lee Min Ho ត្រូវបានគេស្គាល់ថាជាតារាបង្ហាញម៉ូដ សម្ដែង ដែលលោកសម្ដែងក្នុងរឿង កន្លង់បាក់ស្លាប Boys over Flower និង City Hunter ហើយខ្សែភាពយន្តភាគថ្មីរបស់លោកគឺ Faith នឹងមានចាក់បញ្ចាំងក្នុងពេលឆាប់ៗ៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi