ពិធីបុណ្យ Yi Peng ឬពិធិបុណ្យបង្ហោះគោមអណ្តែតលើអាកាស គឺជាបុណ្យប្រពៃណីរបស់ប្រជាពលរដ្ឋថៃ ដែលប្រព្រឹត្តនៅក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ពិធីត្រូវបានគេប្រារព្ធឡើងដើម្បីបួងសួងសុំសេចក្តីសុខ សំណាងល្អ ដោយធ្វើពិធីបង្ហោះគោមទៅលើអាកាស។
មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំងជនជាតិថៃ និង បរទេស បានប្រមូលផ្តុំគ្នាមកកាន់ទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យបង្ហោះគោមដ៏អស្ចារ្យនេះ ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យ Yi Peng ត្រូវបានបែងចែកជាពីរ ទី១៖ ពិធីបុណ្យ Yi Peng ប្រពៃណីថៃ ប្រារព្ធឡើង សម្រាប់ប្រជាពលរដ្ឋថៃមានរយៈពេល ២ ទៅ ៣សប្តាហ៍។ ទី២៖ ពិធីបុណ្យLantern ប្រារព្ធឡើងសម្រាប់ភ្ញៀវទេសចរបរទេស មានរយៈពេល ១សប្តាហ៍ បន្ទាប់ពីពិធីបុណ្យ Yi Peng ដែលមានតម្លៃបុត្រថ្លៃ ១,០០០ ដុល្លារ សម្រាប់ការចូលរួម កន្លែងអង្គុយនិងអាហារពេលល្ងាច៕
សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ festivalasia