GangNam Style និង GangNam Style គ្រប់ទីកន្លែង ហើយកាលពីពេលថ្មីៗនេះ GangNam Style របស់ Psy មិនត្រឹមតែបានក្លាយជាបទចម្រៀងជាប់ឯកទ្តកម្មពិភពលោកនោះទេ ថែមទាំងបានជាប់ជាបទចម្រៀងល្បីទូទាំង ចក្រភពអង់គ្លេសផងដែរ។ ហើយ Psy បានបានប្រាប់ផងដែរថាគាត់ចង់ក្លាយជាអ្នកចម្រៀងគឺដោយសារមានកម្លាំងចិត្តពីម្ចាស់ក្សត្រី Freddie Mercury ហើយគាត់បានទុក Freddie ជាតារាក្នុងដួងចិត្តរបស់គាត់។/ជាមួយគ្នានេះផងដែរ Psy ក៏ចង់បង្រៀនក្បាច់រាំ GangNam Style ដល់ Brian May ផងដែរដែលគេជឿជាក់ថា Brian មុខជាពេញចិត្ត។ ជាមួយនឹងដំណើរទៅកាន់អង់គ្លេសនេះផងដែរ Psy ក៏ត្រូវការអ្នកនាំដើរលេងផងដែរ ដែលគេបានប្រាប់ថាគេចង់ធ្វើដំណើរកំសាន្តជាមួយនឹង ក្រុមOne Direction ជំនួស JB ដោយសារតែកាលពីទៅអាមេរិកនោះ JB មិនអាចកំដរគេផឹកបានច្រើននោះទេ ហើយពេលដែលមកដល់អង់គ្លេសគេចង់ទៅជួប One Direction ព្រោះក្រុមនេះគឺល្បី និងមើលទៅឡូយមែនទែន៕

ដោយ៖ ផានិតប្រភពពី៖ Mirror