ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា បានទទួលរង របួស ជាទម្ងន់ ក្រោយពី ត្រូវបាន រថយន្តមួយគ្រឿង បុក និង កិន ជាប់ពីលើ នាវេលាព្រឹក ថ្ងៃអង្គារ កន្លងទៅនេះ នៅឯ ក្រុង Ningbo នាខេត្ត Zhejiang ប្រទេស ចិន ។ អ្វីដែលជាការថ្លែង អំណរ អរគុណ នោះគឺភ្លាមៗនោះ ក៏មាន កិច្ចអន្តរាគមន៍ ពីសំណាក់ ក្រុមមន្រ្តី ប៉ូលីស ក៏ដូចជា អ្នកថ្មើរជើង ច្រើននាក់ ផ្សេងទៀត បាននាំគ្នា សាមូភាព ក្នុងការ ជួយជនរងគ្រោះ ដែលត្រូវ បានរងគ្រោះ ខណៈដេកជាប់នៅក្រោមរថយន្ត ដោយនាំគ្នា ចាប់លើក រថយន្តនោះឡើងតែម្តង។

យ៉ាងណាមិញ បើយោងតាម សម្តី លោក Xu Ruxi ជាមន្រ្តីប៉ូលីស ប្រចាំកន្លែងកើតហេតុ បានគូស បញ្ជាក់អោយដឹងថា បន្តិច ក្រោយមក បន្ទាប់ ពីមានគ្រោះថ្នាក់ គេឃើញស្រ្តី ជាជន រងគ្រោះ ស្រែកឈឺចាប់ ជាខ្លាំង ខណៈ ភ្លាមៗនោះ ក៏មាន បទអន្តរាគមន៍ ពីសំណាក់ ក្រុមមនុស្ស ជាអ្នក ធ្វើដំណើរ ថ្មើរជាង មានសមាជិក ១០ នាក់ ជាង តែម្តង។

គួរបញ្ជាក់ផងដែរថា ក្រោយពីបាននាំខ្លួននារីជាជនរងគ្រោះ ទៅសម្រាកព្យាបាល នៅឯ មន្ទីរពេទ្យ នាងបានផ្តល់ ជាកិច្ច សម្ភាសន៍ អោយដឹង ថា នាងខ្ញុំពិត ជាមាន សេចក្តីសោមនស្ស ជាមួយនឹង ក្រុមមនុស្ស ដែលមាន ចិត្តបុណ្យ ទាំងនោះ ខ្លាំងណាស់ ពីព្រោះថា គាត់បាន ជួយនាង ខ្ញុំ ខណៈ នាងខ្ញុំ មានការ ឈឺចាប់ ជាខ្លាំង អំឡុង ពេលមាន គ្រោះថ្នាក់ ។ ខាងក្រោម នេះ ជាវីដេអូ ជ្រាប កាន់តែ ច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ