បុរសក្មេងមា្នក់ បានចូលទៅលួចស្ករគ្រាប់ Reese’s Peanut Butter Cups នៅក្នុងហាងមួយកន្លែង ក្នុងរដ្ឋ Ohio អស់រយៈពេលជាង ២ខែ ដែលសរុបតំលៃប្រមាណជា ៤០០ដុល្លារ ទៅ៦០០ដុលា្លរ។

យោងតាមប៉ូលិស បានឱ្យដឹងថា ស្ករគ្រាប់ Reese’s Peanut Butter Cupsលក់នៅក្នុងហាងSunoco ក្នុងទីក្រុង Lorain ត្រូវបានក្មេងប្រុសរូបនោះ ចូលលួចនិងគេចខ្លួនទៅបាត់មុនពេលគេរាយការណ៍ឱ្យប៉ូលិស។
ប្រព័ន្ធកាមេរ៉ាសុវត្ថភាពក្នុងហាងបាន ថតជាប់រូបភាពនិងបង្ហាញពីម្ចាស់ហាងកំពុងព្យាយាមចាប់ចោរលួចស្ករគ្រាប់ក្នុងហាងរបស់គាត់៕
សូមទស្សនា វីដេអូខាងក្រោម!!!
ដោយ៖ វណ្ណៈប្រភព៖ 987jackfm