អូគួរ៉ា គឺជាឈ្មោះសណ្ឋាគារដ៏ប្រណិតមួយ ដែលមានអគារខ្ពស់កប់ពពក ពោរពេញទៅដោយបរិយាកាស រ៉ូម៉ែនទិច ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
សណ្ឋាគារអូគួរ៉ាដ៏ស្រស់ស្អាតនេះ ជាឈ្មោះដ៏ល្បីមួយ នៅក្នុងប្រទេសជប៉ុន ដែលបានបើកសាខាមួយទៀតនៅក្នុងប្រទេសថៃ។ សណ្ឋាគារនេះ សាងសងឡើងមានកំពស់ខ្ពស់កប់ពពកនិងសម្បូរដោយខ្យល់អាកាសបរិសុទ្ធ នៅលើអាកាសមានដូចជា៖ អាងហែលទឹកលើអាកាសនិង ភោជនីយដ្ឋានលើអាកាស ដ៏អស្ចារ្យ ធ្វើឱ្យអ្នកមានអារម្មណ៍ ដូចជាកំពុងតែអណ្តែតខ្លួនហោះហើរនៅលើអាកាស។
ជាពិសេស ធ្វើឱ្យអ្នកមានអារម្មណ៍ប្លែក រីករាយជាមួយនឹង ឋានសួគ៌ អាងហែលទឹកនៅលើអាកាស ក្រេបរសជាតិជាមួយនឹងអាហារបែបជប៉ុន ដ៏មានឱជារស គយគន់ទេសភាពជុំវិញទីក្រុង ដ៏ស្រស់ត្រកាល៕
សូមទស្សនា រូបភាព ខាងក្រោម!!!










ដោយ៖ វណ្ណៈប្រភព៖ booking