Gayoon និង HyunA បានលុបចោលកាលវិភាគបង្ហាញម៉ូដសំលៀកបំពាក់។ កាលពីថ្ងៃទី ១៧​ តុលា នៅពេលដែលរបងបញ្ចូលខ្យល់ នៅពីក្រោមអ្នកទស្សនា បានរលំ បណ្តាលឲមនុស្ស១៦នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀត បានរងរបួសធ្ងន់។

/

/ Gayoon និង HyunA នឹងមានវត្តមាន ក្នុងកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ សំរាប់ថ្ងៃទី ១៩ និង ២០ តុលា។ Gayoon នឹងត្រូវឈរនៅមុខផ្ទាំងរូបភាពសំរាប់ Lucky Chouette នៅឯ សណ្ឋាគារ Grand Hyatt Seoul នៅថ្ងែទី ១៩ តុលា រីឯ HyunA វិញ នឹងឈរនៅមុខផ្ទាំងរូបភាពសំរាប់ Stevie J & Yoni P នៅថ្ងៃទី ២០ តុលា។ យ៉ាងណាមិញ បន្ទាប់ពីមានការស្លាប់យ៉ាងអណោចអធមនោះមក តារាចំរៀង ទាំងពីរនាក់ នោះ បានលុបចោល កាលវិភាគរបស់ពួកគេ ដើម្បីបង្ហាញពីសមានចិត្ត ចំពោះអ្នកដែលបាន ទទួល មរណៈភាព នៅក្នុងព្រឹត្តិការណ៏នោះ។

 

 

ប្រែសំរួលដោយ៖  វិចិត្រប្រភព៖  allkpop