
ជូត
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការរកទទួលទានថ្ងៃនេះពុំទទួលបានផលល្អនោះទេដូចនេះហើយសូមមេត្តាគិតអោយបានសព្វជ្រុងជ្រោយមុនពេលអ្នកគិតថាសម្រេចការងារអ្វីមួយ។ ចំពោះការធ្វើដំណើរវិញថ្ងៃនេះទៅណាមកណាគួរណាតែមានមនុស្សទៅជាមួយកាន់តែច្រើនកាត់តែល្អជួនណាទុកជួយគ្នាគ្រាមានអាសន្នតែត្រូវចាំថាសុវត្តិភាពជាចំបង។ ស្នេហាថ្ងៃនេះកុំសូវជាស្រដីច្រើនតែក៏គួរមានរបស់លួងចិត្តគ្នាបន្តិចបន្តួចផង។
ឆ្លូវ
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះអាចមានបញ្ហាបន្តិចបន្តួចតែគួរណាគិតគូរអោយបានច្បាស់លាស់កុំប្រើប្រាស់ភាពឆេវឆាវក្នុងការសម្រេចការងារក្រែងលោមានបញ្ហាដូចចោលដឹងទាំងដង។ ចំពោះការធ្វើដំណើរទៅណាមកណាវិញពុំមានបញ្ហាអ្វីធំដុំគួរអោយបារម្ភនោះទេតែគួរណាយល់ដឹងថាជីវិតសំខាន់ដូចនេះហើយសុវត្តិភាពជាចំបងបញ្ហាស្នេហាថ្ងៃនេះអាចមានបញ្ហាបន្តិចបន្តួចតែធម្មតាទេស្នេហាមានតែការអត់ឧនអោយគ្នាទេទើបអាចនាំមកនូវសុភមង្គល។
ខាល
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះមើលទៅពុំមានបញ្ហាអ្វីគួរអោយបារម្ភនោះទេតែយ៉ាងណាគួរយកចិត្តទុកដាក់ក្នុងការធ្វើការផងដែរប្រសិនបើអ្នកចង់បានលាភសក្ការៈ។ រាល់ការចេញដំណើរផ្លូវជិតឆ្ងាយថ្ងៃនេះមើលទៅអាចមានបញ្ហាបន្តិចបន្តួចដូចនេះហើយមុននឹងចេញទៅណាមកណាថ្ងៃនេះមើលអោយបានសព្វជ្រុងជ្រោយ។ ស្នេហាថ្ងៃនេះពុំមានបញ្ហានោះទេ។
ថោះ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះពុំមានបញ្ហាអ្វីចោទដែលនាំអោយអ្នកមានបញ្ហានោះទេ ដូចនេះហើយគួរណាយកពេលវេលាមកយកចិត្តទុកដាក់ក្នុងការប្រមូលផលប្រយោជន៍ទុកចុះ។ ចំពោះការធ្វើដំណើរទៅណាមកណាថ្ងៃនេះជួបតែសុខនិងសប្បាយ។ ស្នេហាថ្ងៃនេះផ្អែមល្ហែម អ្នកមិនទាន់មានស្នេហាប្រហែលជាអាចរកឃើញគូផង។
រោង
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះជួបតែលាភផលមិនដាច់ដូចនេះហើយលោកអ្នកគួរណាកុំចំណាយពេលវេលាចោលឥតប្រយោជន៍ ខិតខំប្រមូលផលទុក។ រាល់ការចេញដំណើទៅណាមកណាថ្ងៃនេះជួបតែសុខនិងសប្បាយដូចនេះហើយចូររីករាយជាមួយនឹងដំណើរកំសាន្តរបស់អស់លោកអ្នកចុះ។ ស្នេហាថ្ងៃនេះផ្អែមល្ហែមដូចទឹកឃ្មុំ។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះមើលទៅពុំសមប្រកបនោះទេដូចនេះហើយសូមមេត្តាប្រយ័ត្នចំពោះរាល់ការសម្រេចចិត្ត។ ចំពោះការចេញដំណើរផ្លូវជិតផ្លូវឆ្ងាយថ្ងៃនេះគួរណាកុំចេញទៅណាមកណាផ្លូវឆ្ងាយតែឯងអីព្រោះខ្លាចមានបញ្ហា ប្រសិនបើមានកិច្ចការត្រូវចេញទៅណាមកណាគួរតែមានអ្នកទៅអមជាមួយទើបល្អ។ ចំពោះបញ្ហាស្នេហាថ្ងៃនេះរកាំរកូសច្រើនតែគួរណាចេះនិយាយគ្នាដោះស្រាយដោយសន្តិវិធី។
មមី
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការរកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះដូចជាមិនសមប្រកបនោះទេជាពិសេសគឺសម្ដីសម្ដៅអាចនាំរឿងដូចនេះហើយគ្រប់ពាក្យគ្រប់ម៉ាត់និយាយដោយគិតមុនគូរ។ រាល់ការចេញដំណើទៅណាមកណាថ្ងៃនេះគួរណាប្រយ័ត្ន ព្រោះអាចមានបញ្ហាតូចធំតាមជាប់។ ស្នេហាថ្ងៃនេះកុំសូវស្រដីនោះបញ្ហានឹងពុំសូវមាននោះទេ។
មមែ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះមើលទៅពុំមានបញ្ហាអ្វីចោទអោយឈឺក្បាលអំពល់ទុក្ខនោះទេ។ រាល់ការធ្វើដំណើរទៅណាមកណាថ្ងែនេះមានតែសុខនិងសប្បាយដូចនេះហើយរីករាយជាមួយនឹងការធ្វើដំណើរកំសាន្តចុះ។ ស្នេហាថ្ងៃនេះល្អូកល្អើនផ្អែមល្ហែមដូចទឹកឃ្មុំ។
វក
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះអាចមានបញ្ហាបន្តិចបន្តួចដូចនេះហើយខិតខំបន្ថែមទើបទទួលបានផលល្អ។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះធ្វើដំណើរជួបសុខសប្បាយធម្មតាទេតែក៏ត្រូវចាំថាសុវត្តិភាពជាចំបងផងដែរ។ ស្នេហាថ្ងៃនេះគួស្នេហ៍មើលទៅស្ងៀមៗទាំងសងខាងដូចនេះហើយគួរណាចេះយកចិត្តគ្នាបន្តិចទៅ។
រកា
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះទទួលបានលាភហូរចូលជាច្រើនអាចនិងមានអ្នកធំមករកទាក់ទងបណ្ដាក់ទុនផង ដូចនេះហើយសូមកុំអោយឧកាសកន្លងផុតទៅ។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះពុំមានបញ្ហាអ្វីធំដុំនោះទេ មានតែសុខនិងសប្បាយ។ ចំពោះបញ្ហាស្នេហាវិញគូស្នេហ៍ចេះយល់ចិត្តគ្នាទៅវិញទៅមក អ្នកមិនទាន់មានស្នេហាអាចរកបានគួនិងគេផង។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះមើលទៅមិនកាក់កបសោះឡើយដូចនេះហើយរកស៊ីអ្វីកុំដាក់ទុនច្រើនអីនាំតែខាតអត់ប្រយោជន៍ទេ។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះមើលទៅអាចមានបញ្ហាដូចនេះហើយទៅណាមកណាអោយប្រយ័ត្ននិងត្រូវមានមនុស្សទៅមកជាមួយដើម្បីបានជាខ្នងជួយគ្រាន់ពេលមានអាសន្ន។ ស្នេហាថ្ងៃនេះរកាំរកូស ឈ្លោះទាស់ទែងគ្នាមិនដាច់ស្រេចសោះ តែធម្មតាស្នេហាត្រូវណាចេះយល់ចិត្តគ្នា។
កុរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះជួបតែលាភនិងលុយកាក់ហូរចូលឥតដាច់ហើយថ្ងៃនេះថ្ងៃជាវេលាល្អសម្រាប់ការបើករបរអាជីវកម្មថ្មីផង។ រាល់ការធ្វើដំណើរទៅណាមកណាផ្លូវជិតផ្លូវឆ្ងាយជួបតែសុខនិងសប្បាយ។ ស្នេហាប្រកបទៅដោយក្ដីសុខ។