តារាចម្រៀង Psy ពិតជាបានក្បត់មិត្តរបស់ខ្លួនគឺ Kim Jang Hoon មែនឬ? ប៉ុន្មានថ្ងៃកន្លងមកនេះនៅលើប្រព័ន្ធ Internet មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែល Kim Jang Hoon ដែលជាមិត្តល្អរបស់ Psy ច្រើនឆ្នាំមកហើយនោះ បាននិយាយថា Psy បានលួចគំនិតរបស់គេយកមកប្រើក្នុងបទចម្រៀង Gangnam Style ដែលគេដឹងថាជាគំនិតក្នុងការរាំក្បាច់សេះ។/

Kim Jang Hoon និង Psy

តែយ៉ាងណាក្រោយការចុះផ្សាយព័ត៌មានជាលើកទី ២ គេបានបញ្ជាក់ថា Kim បាននិយាយថា គេគិតថា Psy គឺប្រហែលជាខ្ចីគំនិតរបស់គេដោយមិនបានប្រាប់ព្រោះគេចូលចិត្តធ្វើបែបនេះមកច្រើនConcert រួចមកហើយ។ សរុបមកតាមប្រភពព័ត៌មានជាបន្តបន្ទាប់បានអោយដឹងថាពាក្យដែលថាPsy លួច គឺគ្រាន់ជាកំហុសបច្ចេកទេសក្នុងការបកប្រែប៉ុណ្ណោះដែល គេហទំព័រព័ត៌មាន Kpop ជាភាសាអង់គ្លសបានធ្វើអោយមានកំហុសក្នុងការបកប្រែដោយអចេតនា នាំអោយព័ត៌មានដែលថាPsy លួចយកគំនិតក្បាច់រាំសេះនេះបានរីកសាយ គ្រប់ទិសទី។/

Kim Jang Hoon និង Psy

ហើយម្យាងគេក៏ប្រហែលជាមិនអាចជឿជាក់សម្ដីរបស់ Kim Jang Hoon បាននោះទេព្រោះអតីតអ្នកដឹកនាំសម្ដែង តារាចម្រៀង អ្នកនិពន្ធ និងម្ចាស់ផលិតកម្មមួយនេះ មានបញ្ហាផ្លូវចិត្ត ដែលគេត្រូវស្នាក់នៅមន្ទីរពេទ្យ ទើបនឹងចេញតែប៉ុណ្ណេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14