Gangnam Style ទីនេះ Gangnam Style ទីនោះ Gangnam Style គ្រប់ទីកន្លែង។ បទនេះល្បីណាស់ហើយក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ ក្រុមហ៊ុន ផលិតរបស់លេង Funko បានចាប់ផលិតនូវតុក្កតារូប Psy រាំ Gangnam Style ដែលគេរំពឹងថានឹងអាចលក់ដាច់យ៉ាងសម្បើម។/តុក្កតានេះមិនមានអ្វីខុសប្លែកពីទំរង់ដើមនោះទេ ដែលជារូបរបស់ Psy រាំ Gangnam Style ក្បាច់សេះពាក់អាវធំពណ៌ផ្ទៃមេឃ និងមានវែនតាខ្មៅទៀតផង។/តុក្កតានេះពិតជាស្អាតមែនទែន ដែលប្រហែលជាក្លាយជាកាដូរដ៏ល្អសម្រាប់ថ្ងៃ Chrismast ខាងមុខនេះហើយជាពិសេសគឺក្មេងៗ។ ជាមួយគ្នានេះផងដែរ Psy កាលពីម្សិលមិញក៏បានចូលរួមក្នុងកម្មវិធីAMA ជាមួយ Justin Bieber ផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14