/

ជូត

រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំទទួលបានលាភផលច្រើននោះទេដូចនេះហើយគួរណាខិតខំ។ ការធ្វើដំណើរទៅណាមកណាថ្ងៃនេះអាចមានបញ្ហាដូចនេះហើយគួរមានមនុស្សទៅជាមួយ។ ស្នេហារកាំរកូសតែស្នេហាមានតែការយល់ចិត្តគ្នាទេទើបអាចនាំអោយមានសុភ-មង្គលបាន។

ឆ្លូវ

រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះពុំមានបញ្ហាអ្វីធំដុំនោះទេ។រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះគួរណាមានមនុស្សទៅជាមួយទើបល្អ។ ស្នេហាល្អូកល្អើនផ្អែមល្ហែមជាធម្មតាទេ។

ខាល

រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះមិនទទួលបានលាភផលជាទីគាប់ចិត្តនោះទេដូចនេះហើយសូមអោយប្រយ័ត្នរាល់ការសម្រេចចិត្ត។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះគួរមានមនុស្សទៅជាមួយទើបល្អ គ្រាន់បានជាគ្នា។ ចំពោះបញ្ហាស្នេហាថ្ងៃនេះ អាចមានបញ្ហាដូចនេះហើយគួរណាចេះយល់ចិត្តគ្នាបន្តិចទៅ។

ថោះ

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះទទួលបានលាភហូរចូលជាលំដាប់។ រាល់ការចេញដំណើរទៅណាមកណាជួបតែសុខនិងសប្បាយ។ ចំពោះស្នេហាថ្ងៃនេះគូរស្នេហ៍យល់ចិត្តគ្នា។

រោង

រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះមិនមានបញ្ហាធំដុំនោះទេដូចនេះហើយកុំបាច់ភ័យព្រួយពីបញ្ហាអ្វី។ ចេញដំណើរទៅណាមកណាថ្ងៃនេះកុំចេញដំណើរផ្លូវឆ្ងាយអីអាចមានបញ្ហា។ស្នេហាថ្ងៃនេះគូស្នេហ៍យល់ចិត្តគ្នាជាធម្មតាទេ។

ម្សាញ់

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះកាក់កបជាខ្លាំងដូចនេះហើយគួរណាប្រញ៉ាប់ប្រញ៉ាលប្រមូលលាភទ្រព្យទុកដាក់ចុះ។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះមិនមានបញ្ហាអ្វីនោះទេ មានតែសុខនិងសប្បាយ។ ស្នេហាថ្ងៃនេះគូស្នេហ៍ចេះយល់ចិត្តគ្នា។

មមី

រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ បញ្ហារកទទួលទានថ្ងៃនេះអាចមានបញ្ហាដូចនេះហើយគួរណាតែកុំប្រញ៉ាប់ក្នុងការសម្រេចចិត្តពេក និងគួរមានទីព្រឹក្សាផង។ ការធ្វើដំណើរទៅណាមកណាថ្ងៃនេះអាចមានបញ្ហាដូចនេះហើយគួរណាកុំចេញដំណើរផ្លូវឆ្ងាយ។ ស្នេហាកុំស្រដីប្រសើរជាងព្រោះខ្លាចមានបញ្ហាទាស់សម្ដីគ្នាទៅមក។

មមែ

រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះមិនមានបញ្ហាអ្វីធំដុំនោះទេដូចនេះហើយកុំបារម្ភគួរណាយកចិត្តទុកដាក់រកស៊ីចុះ។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះសុខសប្បាយជាធម្មតា។ស្នេហាអាចមានបញ្ហាដូចនេះហើយគួរណាចេះយល់ចិត្តគ្នា។

វក

រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលយ៉ាងក្រាស់ក្រែល។ ចំពោះការធ្វើដំណើរមិនមានបញ្ហាអ្វីនោះទេ។ ចំពោះបញ្ហាស្នេហាថ្ងៃនេះគូរស្នេហ៍ចេះយល់ចិត្តគ្នាល្អូកល្អើនផ្អែមល្ហែមដូចទឹកឃ្មុំ។

រកា

រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំទទួលបានកាក់កបជាទីគាប់ចិត្តនោះទេ។ ការចេញដំណើរទៅណាមកណាថ្ងៃនេះអាចមានបញ្ហាដូចនេះហើយគួរណាមានអ្នកទៅណាមកណាជាមួយ។ បញ្ហាស្នេហាថ្ងៃនេះគួរណាស្ងៀមជាងស្រដី។

ចរ

រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះមិនមានបញ្ហាអ្វីនោះទេ តែក៏គួរណរយកចិត្តទុកដាក់បន្តិចផង។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះមិនមានបញ្ហាធំដុំនោះទេ។ ចំពោះបញ្ហាស្នេហាថ្ងៃនេះអាចមានបញ្ហាបន្តិចបន្តួច តែគួរណាចេះយល់ចិត្តគ្នាផង។

កុរ

រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះមិនទទួលបានលាភផលជាទីគាប់ចិត្តនោះទេដូចនេះហើយសូមអោយប្រយ័ត្នរាល់ការសម្រេចចិត្ត។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះគួរមានមនុស្សទៅជាមួយទើបល្អ គ្រាន់បានជាគ្នា។ ចំពោះបញ្ហាស្នេហាថ្ងៃនេះ អាចមានបញ្ហាដូចនេះហើយគួរណាចេះយល់ចិត្តគ្នាបន្តិចទៅ។