ដូចដែលទស្សនិកជនបានដឹងហើយថា Camnews ធ្លាប់ចុះផ្សាយអំពី PSY ក្លែងក្លាយដែលបានបោក បន្លំតារាៗនៅ Cannes Film Festival អោយច្រឡំនោះ ថ្ងៃនេះបានបង្ហាញមុខមាត់និង អត្តសញ្ញណពិតរបស់ខ្លួនហើយ ។ឈ្មោះពិតរបស់គេគឺ Denee Jaewan Curry ដោយមានឈ្មោះជាកូរ៉េគឺ Kim Jae Wan ។គាត់ប្រាប់ថា បានកើតនៅទីក្រុង សេអ៊ូល ហើយក៏បានផ្លាស់ទៅបារាំង ក្នុងពេលលោកមានអាយុ៣ ឆ្នាំ ។ ក្នុងបទសំភាសន៍ របស់ទូរទស្សន៍ SBS លោកនិយាយថា មិត្តភក្តិរបស់គាត់ ប្រាប់ថាគាត់មានមុខមាត់ ដូច PSY ខ្លាំងណាស់ ដូចនេះហើយទើបលោក សាកតែងខ្លួនអោយដូច PSYសាកមើល ឃើញថាពិតជាអាច បំភាន់ភ្នែកតារាល្បីៗទាំងនោះបានមែន ៕

width=450

ដោយ ៖ លីលីប្រភព ៖ soompi