/

ទីក្រុង Damascus គឺជារាជធានីមួយដ៏ស្រស់ស្អាត របស់ប្រទេសស៊ីរី ដែលជារាជធានីដ៏ចំណាស់មួយ  នៅក្នុងពិភពលោក។ រាជធានីនេះ  មានប្រជាពលរដ្ឋរស់នៅ  ប្រមាណជា ជាង ៤លាននាក់ ហើយទីក្រុងនេះ គឺជារាជធានីមួយដ៏ចង្អៀតសម្បូរទៅដោយប្រជាពលដែលត្រូវបានគេជឿជាក់ថា រាជធានីនេះ  មានអាយុកាល ១២,០០០  ឆ្នាំកន្លងទៅហើយដែលមនុស្សជាតិទើបតែ ចេញពី ឬ ឆ្លងផុតពីយុគសម័យថ្ម។

/

ទីក្រុង Plovdiv គឺជាទីធំជាងគេទី២ នៅក្នុងប៉ូការី បន្ទាប់ពីរាជធានី Sofia។​ ទីក្រុង Plovdivជាទីក្រុងបុរាណមួយ ដ៏ស្រស់ត្រកាល និង កេ្តរិ៍ឈ្មោះដ៏ល្បីល្បាញបំផុត ដែលមានមនុស្សរស់នៅយ៉ាងហោចណាស់ ៤,០០០ឆ្នាំ ម.គ​។​ អ្នកខ្លះទៀត ជឿថា អាចមានមនុស្សរស់នៅដល់ ៦,០០០ឆ្នាំ ម.គ។​ ទីក្រុងបុរាណ ដ៏ទាក់ទាញមួយនេះ ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាត ជាមួយនឹង វត្ថុបុរាណ និង សំណង់អគារ ដ៏ច្រើននៅទីនេះ។

/

ទីក្រុង Beirut ទីក្រុងនេះត្រូវបានកសាងឡើងថ្មី   មានអាយុកាល  យ៉ាងតិចណាស់រយៈពេល  ៥,០០០ឆ្នាំ។ តាមពិតទីក្រុងបុរាណ    មានអាយុកាលជាង  ២០,០០០ឆ្នាំមកហើយ ដែលជារាជធានីដ៏ចំណាស់មួយនៅលើផែនដី៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ momtastic