ផលិតកម្ម YG Entertainment ដែលជាផលិតកម្មធំមួយ ក្នុងចំណោមផលិតកម្មធំៗ របស់កូរ៉េផ្សេងទៀត ដែលបានបង្ហាត់តារាល្បីៗដូចជា 2NE1, Big Bang នោះថ្ងៃនេះ បានបង្ហោះវីដេអូរាំមួយ ដែលមានឈ្មោះថា Team A ។
វីដេអូឃ្លីបមួយ ដែលមានរយៈពេល ៥៧ វិនាទី ត្រូវបានផលិតកម្ម YG បង្ហោះចូលទៅ Youtubeបង្ហាញពីក្បាច់រាំរបស់ មនុស្សមួយក្រុម ដែលមាន ២ នាក់ត្រូវបានគេស្គាល់ថា ជាតារាចំណូលថ្មីរបស់ផលិតកម្ម YG ដែលទើបតែចុះកុងត្រាហើយ ។ ២ នាក់ដែលត្រូវបានគេស្គាល់នោះឈ្មោះថាKang Seung Yoon និង Lee Seung Hoon ។ Kang Seung Yoon ជាតារាចំណូលថ្មី ដែលទើបតែចេញចំរៀងទោលបាន ២ បទគឺ It Rain និង Wild and Young ។ ចំណែក Lee Seung Hoon គឺជាតារាថ្មី ដែលទទួលបានជ័យលាភី ពីការប្រកួត Kpop Star 2 ហើយត្រូវបានផលិតកម្ម YG ទាក់ទងចុះកុងត្រា ។ ចំណែកប៉ុន្មាននាក់ទៀត ត្រូវបានគេនិយាយថា ជាតារាវ័យក្មេងចំណូលថ្មី ដែលត្រូវបានផលិតកម្ម YG បង្វឹកត្រៀមចេញ វាយលុកទីផ្សារ ។
YG នៅមិនទាន់ប្រកាសថា នេះជាក្រុមចំរៀងបុរសថ្មី ឬក៏យ៉ាងណានៅឡើយទេ ។ តែទស្សនិកជនបានប៉ាន់ស្មានថា នេះប្រាកដជាក្រុមចំរៀងថ្មី របស់ផលិតកម្ម YG Entertainment ហើយ ៕
ដោយ ៖ លីលីប្រភព ៖ allkpop