ការរាំប្រកបដោយភាពទាក់ទាញរបស់ Beatrix Von Bourbon បានធ្វើអោយអ្នកផលិតកម្មវិធី Britain's Got Talent របស់អង់គ្លេសជួបបញ្ហា។

នៅក្នុងជុំជម្រុះដែលបានធ្វើឡើងនៅ Blackpool កាលពីថ្ងៃទី ១៣ មិនា Beatrix Von Bourbonអាយុ ២៧ឆ្នាំ(ដែលជាអ្នករបាំអាក្រាត)បានបង្ហាញខ្លួននៅលើឆាក បង្កអោយមានការជជែកវែកញែកពីសំណាក់ទស្សនិកជន។

បង្ហាញខ្លួនជាមួយនឹងភាពជិតលើជិតក្រោម គេកម្រនឹងដឹងថា Bourbon ត្រូវឡើងឆាក Got Talent ដែលជាកម្មវិធីទូរទស្សន៍មួយត្រូវបានគេចាប់អារម្មណ៍ច្រើនបំផុត។ Bourbon ត្រូវដោះសំលៀកបំពាក់បន្ដិចម្ដងៗរហូតដល់ចុងឈុតសំដែង iTV ត្រូវប្រើបច្ចេកទេសដើម្បីបិទបាំងដើមទ្រូងរបស់នាង។

បើទោះជាការសំដែងបានធ្វើអោយទស្សនិកជនក្ដៅខ្លួន ប៉ុន្ដែ Bourbon ក៏បានធ្វើអោយក្រុមមេប្រយោគពេញចិត្ត។ នាងទទួលបានការយល់ព្រមអោយបន្ដការប្រកួតនៅក្នុងជុំបន្ទាប់។ សូម្បីតែមេប្រយោគតឹងរឹង Simon Cowell ក៏មានការពេញចិត្តនឹងការសំដែងរបស់ Bourbon។

ប៉ុន្ដែការសំដែងរបស់ Bourbon បានធ្វើអោយគណកម្មធិការផលិតកម្មវិធី Got Talent ជួបនឹងបញ្ហា។ បន្ទាប់ពីការសំដែងរបស់ Bourbon ស្ថានីយទូរទស្សន៍បានទទួលការហៅទូរស័ព្ទរាប់រយលើកដែលនិយាយពីការមិនពេញចិត្ត។ ស្ថាប័នគ្រប់គ្រងកម្មវិធីទូរទស្សន៍នៅអង់គ្លេសបានចាប់ផ្ដើមធ្វើការដើម្បីវាយតម្លៃផលប៉ះពាល់របស់កម្មវិធីចំពោះទស្សនិកជន៕

/

Bourbon ចាប់ផ្ដើមសំដែង

/

Bourbon ចាប់ផ្ដើមដោះសំលៀកបំពាក់

/

Bourbon រាំបង្ហាញឈុតក្នុង និងដើមទ្រូង

/

មេប្រយោគ Simon Cowell ពេញចិត្តនឹងការសំដែងរាប់ Bourbon

/

ពិធីករកំប្លែង និងឈុតក្នុងរបស់ Bourbon

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing